វ៉ាវ! បង្ហាញខ្លួនលើកនេះ រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ ២០២០ សម្រស់ស្អាតប្លែក!
ដូចដែលទស្សនិកជនបានដឹងរួចមកហើយនូវកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡកម្ពុជា ប្រចាំឆ្នាំ ២០២០ ទើបតែបានបញ្ជប់ទៅថ្មីៗនេះ ដែលម្ចាស់ជ័យលាភីបានទៅលើ កញ្ញា រ៉េត សារីតា ដែលទស្សនិកជនកំពុងតែមានការគាំទ្រជាខ្លាំង និង កាន់តែស្គាល់រូបនាងបន្ថែមទៀត ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងក៏បានបង្ហាញខ្លួនសាជាថ្មីនៅលើបណ្ដាញសង្គម តាមរយៈរូបភាពសន្លឹកមួយចំនួន ដែលអ្នកគាំទ្រសង្កេតឃើញថា បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ ២០២០ រូបនេះ មើលទៅកាន់តែឃើញស្រស់ស្អាត ទាក់ទាញខ្លាំងឡើង ខ្លាំងជាងមុនពេលដែលនាងបានទទួលជ័យលាភីទៀត ។
ស្របគ្នានេះ មហាជនអ្នកគាំទ្រជាច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងច្រើនទាក់ទងនឹងរូបសម្រស់លើកនេះ របស់បវរកញ្ញា រ៉េត សារីតា ផងដែរថា ម្ចាស់មកុដបវរកញ្ញាចករវាលកម្ពុជា រ៉េត សារីតា ពិតជាស្រស់ស្អាត មើលទៅគឺស័ក្តិសមជាបេក្ខនារីម្នាក់តំណាងឱ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិពិតមែន ព្រោះនាងមិនត្រឹមតែមានសម្រស់នោះទេ ប៉ុន្តែសមត្ថភាពក៏ខ្លាំងថែមទៀត ៕