បាត់មុខពីសិល្បៈមួយវឹប ស្រាប់តែ ធី ណាតា ក្លាយជាម្តាយកូនប្រុសមួយបាត់!
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាពីរឆ្នាំហើយដែលតារាចម្រៀង ធី ណាតា ជាប្អូនស្រីជីដូនមួយរបស់ ឆៃ លីដាឡែន បានបន្សាត់ខ្លួនចេញពីអាជីពចម្រៀង តែថ្មីៗនេះតារាចម្រៀងមានប្រភពមកពីខេត្តបាត់ដំបងរូបនេះ បានបង្ហាញរូបភាពជាមួយទារកម្នាក់ និង អះអាងថាទើបសម្រាលបានបីថ្ងៃប៉ុណ្ណោះ ។
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីស្ងាត់ៗ ធី ណាតា សម្រាលបានកូនប្រុសមួយដែលមានមុខមាត់គួរឱ្យស្រឡាញ់ ដោយនាងបានដាក់ឈ្មោះថា ឫទ្ធិសាល ហៅ អាណុប តែក្នុងនោះ ធី ណាតា មិនបានបង្ហាញមុខមាត់របស់ឪពុកក្មេងប្រុសម្នាក់នោះឡើយ ។ តាមរយៈរូបភាពគេសម្គាល់ឃើញ ធី ណាតា មានមុខមាត់ស្រស់ស្រាយមើលទៅសុខភាពមាំទាំល្អ បើទោះនាងទើបសម្រាលកូនក៏ដោយ ។ មានការអបអរសាទរពីសំណាក់មិត្តភក្តិចំពោះការក្លាយជាម្តាយរបស់គេជាលើកដំបូងរបស់ ធី ណាតា ។
ធី ណាតា ជាតារាចម្រៀងដែលមានប្រជាប្រិយភាពគួរសមកាលពីប៉ុន្មានឆ្នាំមុន ហើយនាងក៏ធ្លាប់ចេញទៅសម្តែងនៅបរទេសផងដែរ តែមួយរយៈចុងក្រោយនេះតារាចម្រៀងរូបនេះបែរជាសម្រេចចិត្តចាកចេញពីការងារមួយនេះដោយងាកមកលក់អាវជជុះក្បាលគីបនៅតាមអនឡាញទៅវិញ ៕