សុខ ពិសី តារាស្រីសាន់ដេដំបូង បរិច្ចាគ ៣ ពាន់ដុល្លារ ចូលរួមទិញវ៉ាក់សាំងកូវីដ ១៩
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថានឹងទិញវ៉ាក់សាំងការងារវីរុសកូវីដ ១៩ រួចមក ក្នុងនោះគេសង្កេតឃើញឯកឧត្តម ឧកញ៉ា សិល្បករ សិល្បការិនី និង សប្បុរសជនជាច្រើន បានចូលរួមយ៉ាងច្រើនផុសផុលបរិច្ចាគថវិកាជូនដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះជាបន្តបន្ទាប់ មិនដាច់នោះឡើយ ។
ទន្ទឹមនឹងគ្នានោះ កាលពីយប់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ នៅលើផេកផ្លូវការរបស់លោក ហេង ឡុង បានឲ្យដឹងថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ក៏បានចូលរួមបរិច្ចាគជូនរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ៣ ពាន់ដុល្លារ ផងដែរ ដែលការចូលរួមរបស់តារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យមហាជនលើកសរសើរយ៉ាងខ្លាំង ៕