បែកគូស្នេហ៍នៅអាមេរិក វ៉ាង ស្រីណូ មកប្រើជីវិតហាយសូរ ឡើងកប់សារី!
វ័យកាន់តែច្រើន គេចាប់អារម្មណ៍ឃើញសម្រស់របស់តារាសម្តែង វ៉ាង ស្រីណូ កាន់តែស្អាតខ្ញង់មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ។ ជាមួយនឹងការសរសើរពីភាពប៉ិនប្រសប់ក្នុងការថែរក្សាសម្រស់ វ៉ាង ស្រីណូ ក៏មានអ្នកគាំទ្រជាច្រើនចង់ឱ្យស្រីស្អាតរូបនេះ វិលត្រលប់មកប្រឡូកក្នុងសិល្បៈពេញទំហឹងដូចមុនឡើងវិញដែរ ។
ចុងក្រោយនេះ វ៉ាង ស្រីណូ តែងលេចមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាពិសេសលម្អជាមួយគ្រឿងពេជ្រយ៉ាងចែងចាំងថែមទៀត ធ្វើឱ្យអ្នកដែលបានឃើញតារារូបនេះជពា្ជក់មាត់សរសើរគ្រប់ៗគ្នា ។ ខ្លះថាមើលនៅក្រៅ វ៉ាង ស្រីណូ ឡើងក្មេងគួរឱ្យស្រឡាញ់ បើមិនប្រាប់ស្មាន ថាអាយុ ២០ ក្រាស់ប៉ុណ្ណោះ ។ សព្វថ្ងៃ វ៉ាង ស្រីណូ កំពុងរស់នៅយ៉ាងហ៊ឺហាជាមួយនឹងមុខជំនួញពេញដៃ ដែលមានដូចជាការលក់ផលិតផលរក្សាសម្រស់ និង អចលនៈទ្រព្យផងដែរ ។
វ៉ាង ស្រីណូ មិនបានផ្តាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុងទេ ដោយនាងនៅទទួលថតស្ប៉តពាណិជ្ជកម្មនានា តែសម្រាប់ការថតរឿងនោះនាងមិនទទួលឡើយ ព្រោះមិនមានពេលវេលាគ្រប់គ្រាន់ ។ មិត្តភក្តិដែលចូលសិល្បៈដំណាល វ៉ាង ស្រីណូ ភាគច្រើនសុទ្ធតែមានស្វាមី និង កូនស្ទើរគ្រប់គ្នាទៅហើយ តែស្រីស្អាតរូបនេះហាក់រីករាយនឹងជីវិតនៅលីវយ៉ាងរំភើយ ដោយនាងប្រាប់ថាពេលនេះនាង និង គូស្នេហ៍ដែលជាអ្នករស់នៅសហរដ្ឋអាមេរិកនោះបានចែកផ្លូវគ្នាហើយ ៕