មិនមែនលំៗទេ មាស សុខសោភា និង គូស្នេហ៍ ពាក់ម៉ាស់មានគូរយ័ន្ត ឡើងទំនង
ថ្មីៗនេះតារាចម្រៀង មាស សុខសោភា និង គូស្នេហ៍បានបង្ហាញរូបភាពជាច្រើនសន្លឹកដោយមានពាក់ម៉ាស់ពណ៌ក្រហមស្រស់ តែអ្វីដែលចម្លែកនោះគឺម៉ាស់របស់តារាចម្រៀងរូបនេះមានជាគូរយ័ន្តថែមទៀតផង ។
ក្នុងនោះក៏មានការនិយាយបែបលេងសើចពីសំណាក់អ្នកគាំទ្រថា គ្រាន់តែឃើញម៉ាស់មានយ័ន្តការពាររបស់ មាស សុខសោភា ក៏មេរោគកូវីដ ១៩ លែងហ៊ានមកក្បែរដែរ ។ ខ្លះលើកឡើងរបៀបភ្ញាក់ផ្អើលថានេះជាលើកដំបូងហើយ ដែលបានឃើញម៉ាស់ពាក់មានសរសេរជាយ័ន្តបែបនេះ ពិតជាកម្រឃើញណាស់ ។
រហូតមកដល់ពេលនេះ មាស សុខសោភា នៅតែស្ថិតនៅក្រសែភ្នែកមហាជន ខណៈនាងមិនទាន់បង្ហាញបទចម្រៀងនៅក្នុងទ្រនំថ្មីណាមួយ បើទោះមានការលើកឡើងថា ពេលនេះ មាស សុខសោភា កំពុងក្លាយជាសមាជិកនៅក្នុងផលិតកម្មថ្មីសន្លាងមួយគឺផលិតកម្មរាមរបស់ ស្រីអូន សម្រស់ធម្មជាតិ ។
ស្របពេលរាជរដ្ឋាភិបាលកំពុងអំពាវនាវឱ្យមានការចូលរួមបរិច្ចាគថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំង និង មេរោគកូវីដ ១៩ នោះ មាស សុខសោភា ក៏មិនបានសំងំស្ងៀមដែរដោយនាងបានផ្តល់ជាថវិកាចំនួន ១២០០ ដុល្លារ ជាមួយក្រុមហ៊ុនសម្រស់ធម្មជាតិ ។ ក្នុងពេលដែលមិនទាន់លេចមុខនៅក្នុងផលិតកម្មថ្មី មាស សុខសោភា បានចេញបទចម្រៀងជាបន្តបន្ទាប់ នៅក្នុងផលិតកម្មផ្ទាល់ខ្លួន Camtraxmusic តែយ៉ាងណាហាក់មិនមានសន្ទុះខ្លាំងប៉ុន្មានឡើយមួយចុងក្រោយនេះ ៕