ថមមី ពិតជាកំពូលស្វាមី សូម្បីរឿងបែបនេះ ក៏គិតគូរបានល្អិតល្អន់សម្រាប់ភរិយាដែរ!
ថមមី មហាជនប្រាកដជាបានស្គាល់រូបលោករួចមកហើយថាគឺជា ស្វាមីរបស់តារាចម្រៀង សួស វីហ្សា ដែលអ្នកទាំងពីរ បានរៀបការជាមួយគ្នាកាលពីថ្ងៃទី ២៩ ខែ វិច្ឆកា ឆ្នាំ ២០១៩ កន្លងទៅ ថែមទាំងពេលនេះដែរ គូរស្នេហ៍មួយគូរនេះ ទើបតែបានទទួលចំណងដៃកូនស្រីដែលមានមុខមាត់គួរឱ្យក្នាញ់ និងបានដាក់ឈ្មោះយ៉ាងពីរោះថា «ថង សាម៉ូលីណា» ។
ក្រោយពីរៀបការរួច មហាជនសង្កេតឃើញថា រូបលោកតែងតែបានបង្ហាញពីក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ ផ្ដល់ភាពផ្អែមល្ហែម ជាពិសេសការមើលថែទាំគ្រួសារ នៅពេលដែល ភរិយារបស់លោកសម្រាលកូន ដែលទង្វើទាំងនេះហើយធ្វើឱ្យទស្សនិកជន លាន់មាត់សរសើរ ពេញចិត្តគ្រប់គ្នាថាពិតជាស្វាមីល្អមែន។
ថ្មីៗនេះ ថមមី ក៏បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងកោតសរសើរម្ដងទៀត ក្រោយពេលដែលលោកបានប្រកាស ក្ដែងៗនៅក្នុងបណ្ដាញសង្គមថា៖ «ខ្ញុំបាទសូមសន្យាថា នឹងបរិច្ចាគប្រាក់ខែ និង ប្រាក់ចំនេញរកស៊ីទាំងប៉ុន្មានចូលទៅក្នុងកុងប្រពន្ធខ្ញុំនឹងកូនជាទីស្រលាញ់ទាំងអស់ សូមតែលុយ ផឹក ផឹកកាហ្វេ និង ចាក់សាំងឡានខ្លះមកបានហើយ ដើម្បីឱ្យមានគុណភាព និង ស្ថេភាពនៃអង្គភាពយើង សូមអរគុណ»។
បន្ទាប់ពីបង្ហោះសារបែបលែងសើច តែបង្កប់អត្ថន័យនៃក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រួសារ មហាជនជាច្រើន មានក្ដីរំភើប និង សរសើរដល់ភ័ព្វសំណាងរបស់ តារាចម្រៀង សួស វីហ្សា ដែលមានស្វាមីល្អ ស្រឡាញ់ ថ្នាក់ថ្នម ប្រពន្ធខ្លាំងបែបនេះ៕