ថាមែនៗ! ពាក់មី នៅសុខៗថា អ៊ីណូ បែបនេះ ស្រាប់តែ អ៊ីណូ តបវិញគាំង!
កាលពីយប់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ តារាកំប្លែងនាយ ពាក់មី បានធ្វើឲ្យមហាជនអ្នកលេបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនហួសចិត្ត និង អស់សំណើចលោកយ៉ាងខ្លាំង ក៏ព្រោះតារាកំប្លែងរូបនេះបានលើកយកឈ្មោះតារាចម្រៀងផលិតកម្មសាន់ដេ លោក អ៊ីណូ មកសរសេរលើសារក្នុងគណនីហ្វេសប៊ុករបស់លោក។
ក្នុងនោះ នាយ ពាក់មី បានបង្ហោះរូបភាពកាលពីជំនាន់ទស្សវតន៍ ៩០ និង រូបលោកបួសជាព្រះសង្ឃព្រមទាំងបង្ហោះសារថា «ជំនាន់នោះ អ៊ីណូ មិនទាន់កើតទេ» ។ ភ្លាមនោះ សារដែលបង្ហោះ និង សង្កត់ធ្ងន់ឈ្មោះតារាចម្រៀងសាន់ដេ រូបនោះភ្លាមលោក អ៊ីណូ បានបញ្ចេញមតិតបលើរូបភាពនោះ កាន់តែធ្វើឲ្យអ្នកលេងបណ្តាញសង្គមកាន់តែផ្ទុះសំណើចទៀត ។
លោក អ៊ីណូ បានឆ្លើយឆ្លងបែបលេងសើចវិញថា « បន្ទះរនាបឥលូវហើយប្រ៊ូ ១៩៨៥ ឆ្នាំខ្ញុំកើត និយាយមិនទាន់កើតម៉េច! » ។
មិនត្រឹមប៉ុណ្ណោះ លោក អ៊ីណូ បានឌឺដងរឿងស្នាមនៅលើមាត់នាយ ពាក់មី វិញទៀតថា « ពេលហ្នឹង អត់ទាន់ឃើញមាត់ … ចឹង ?» ៕