(វីដេអូ) រំភើបណាស់! តារាចម្រៀងអាមេរិក Taylor Swift បានផ្សព្វផ្សាយតំបន់ប្រាសាទអង្គរវត្ត ក្នុង MV មួយដើម្បីរំឭកដល់ជីដូន
ពិតជាគួរឱ្យភ្ញាក់ផ្អើល និង រំភើបយ៉ាងខ្លាំង បន្ទាប់ពីប្រាង្គប្រាសាទដ៏ចំណាស់របស់ប្រទេសកម្ពុជា បានបង្ហាញវត្តមាននៅក្នុងបទចម្រៀងរបស់កំពូលតារាចម្រៀងអាមេរិក Taylor Swift។ តារាចម្រៀង Taylor Swift បានចេញអាល់ប៊ុមដ៏ភ្ញាក់ផ្អើលទីពីរប្រចាំឆ្នាំរបស់នាងដែលមានចំណងជើងថា evermore ។
ក្នុងអាល់ប៊ុមចម្រៀងនោះមានចម្រៀងចំនួន ១៧ បទ ហើយក្នុងនោះមាន ១ បទ មានចំណងជើងថា «Marjorie» ដែលនិយាយអំពីជីដូនបង្កេីតរបស់នាង។ បទចម្រៀងនេះដែរគឺជាការច្រៀងដើម្បីឧទ្ទិសដល់ជីដូនរបស់នាង មានឈ្មោះ Marjorie Finlay និង អ្នកចម្រៀងអូប៉េរ៉ាម្នាក់ទៀតដែលបានទទួលមរណភាពក្នុងឆ្នាំ ២០០៣។
បទចម្រៀងនេះដែរបានធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះប្រជាជាតិខ្មែរ និង អន្តរជាតិ ដោយគេឃើញមានបង្ហាញទិដ្ឋភាពដ៏កម្ររបស់ជីដូន Taylor Swift ដែលបានមកទ្សនាប្រាង្គប្រាសាទនៅក្នុងតំបន់អង្គរ ក្នុងប្រទេសកម្ពុជា ទសវត្សរ៍ឆ្នាំ ១៩៦០ ដែលរូបភាព និង សកម្មភាពជាច្រើនរបស់ជីដូន Taylor Swift ក្នុងបទចម្រៀងនោះ បានធ្វើឱ្យអ្នកគាំទ្រកម្ពុជារំភើបចិត្តយ៉ាងខ្លាំង៕