លើកទីមួយ ភិន សុដាលីស គ្រងឈុតអប្សរាស្លឹកទេស ស្អាតខ្លាំងមើលមិនចង់ស្គាល់
តារាសម្ដែង ភិន សុដាលីស ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ ដោយសារតែនាងគឺកំពុងតែមានសន្ទុះការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជននាពេលបច្ចុប្បន្ននេះតាមរយៈរឿងភាគជាច្រើនដែលនាងបានសម្ដែងកន្លងទៅ ។
ចំពោះតារាស្រីសាច់សខ្ចីរូបនេះវិញ គេតែងតែឃើញនាងនិយមតុបតែងខ្លួនបែបនារីទាន់សម័យ ពេលខ្លះសិចចស៊ី ពេលខ្លះសុភាពរាបសារ តែនៅបង្ហាញឱ្យឃើញពីភាពស្រស់ស្អាត និង មានភាពទាក់ទាញ ចំពោះមហាជនអ្នកគាំទ្រជាច្រើនពេលបានឃើញម្តងៗ ។
ដោយឡែកថ្មីៗនេះទៀត មហាជនចាប់អារម្មណ៍បន្ថែមទៀតលើតារាស្រីរូនស្រស់នេះ ពេលគេបានឃើញនាងតុបតែងខ្លួនធ្វើជាតួ អប្សរាស្លឹកទេស ដែលនាងបានបញ្ជាក់ថា ជាលើកតំបូងសម្រាប់តារាស្រីរូបនេះ ឃើញហើយពិតជាមានភាពស្រស់ស្អាតខ្លាំងរហូតមើលមិនចង់ស្គាល់តែម្ដង ។
ក្នុងនោះផងដែរ នាងក៏បានសរសេរនៅក្នុងបណ្ដាញសង្គមថា៖ «ជីវិតគឺជាការពិសោធស្រាប់ហើយ កុំគិតរឿងដែលមិនទាន់មកដល់ច្រើនពេក ព្រោះយើងអាចបាត់បង់បច្ចុប្បន្នដ៏ស្រស់បំព្រង… លើកទីមួយក្នុងឆាកជីវិតដែលបានតែងតួជា «ទេពអប្សរាស្លឹកទេស (កួរស្រូវ)» ចង់គ្រង់ជាមួយឈុតនេះយូរហើយ ចេះតែមិនមានឱកាសសោះ តែពេលនេះបានដូចបំណងហើយ សមទេបងប្អូន» ?» ។
ចំពោះការតុបតែងខ្លួនបែបប្លែកភ្នែករបស់ ភិន សុដាលីស នេះវិញ ធ្វើឱ្យមហាជនអ្នកគាំទ្របានសរសើរពីសម្រស់ដ៏សែនស្អាតរបស់នាង ដែលគ្រប់គ្នាពុំដែលបានឃើញពីមុនមកទេ ហើយមើលទៅនាងក្នុងឈុតនេះទៀត ពិតជាស្តែងឱ្យឃើញពីនារីខ្មែរកាលពីអតីតកាលម្នាក់យ៉ាងស្រស់សោភាថែមទៀត ៕