នឹកជីវិតពីមុនពេកទើប ទឹម រដ្ឋា ទម្លាយអារម្មណ៍ពិតបែបនេះ!
ដោយសារតែស្ថានភាពនៃការរាតត្បាតនៃវីរុសកូវីដ១៩ នាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យមនុស្សគ្រប់គ្នាមិនមានឱកាសនៅក្នុងការជួបជុំគ្នាច្រើនដូចពីមុនទេ ព្រោះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ យ៉ាងណាមិញ យើងងាកទៅចាប់អារម្មណ៍ពីជីវិតឯកជន របស់អ្នកសិល្បៈឯណោះវិញ មួយរយៈពេលចុងក្រោយនេះ គឺហាក់បីដូចជាស្ងប់ស្ងាត់ខ្លាំង និង មិនមានការប្រមូលផ្ដុំមនុស្សច្រើននៅតាមកម្មវិធសិល្បៈនានាឡើយ។
តួយ៉ាង ក្រោយពីមានការផ្អាក កម្មវិធីជួបជុំនេះហើយ បានធ្វើឱ្យតារាសម្ដែង ទឹម រដ្ឋា បានរៀបរាប់ពីអារម្មណ៍មួយចំនួនទៅកាន់មិត្តភក្ដិ ក្នុងសិល្បៈ ដែលកាលពីមុនពួកគេធ្លាប់មានឱកាសបានជួបគ្នាជាញឹកញាប់ តែមកដល់ពេលនេះក៏ត្រូវឃ្លាតឆ្ងាយពីគ្នា។
ក្នុងនោះផងដែរ ស្រីស្អាតរូបនេះ បានបង្ហោះរូបភាពសប្បាយៗជាច្រើនសន្លឹក ជាមួយមិត្តរួមសិល្បៈ និង ភ្ជាប់ជាមួយសារយ៉ាងខ្លីថា៖ «នឹកពេលវេលាជួបជុំណាស់ COVID អើយឈប់ទៅ បានហើយពួកយើងនឹកជិវិតពីមុនណាស់»៕