ម្យ៉ាងដែរ ពាក់មី ជាតារាកំប្លែងទី ១ ដែលធ្វើរឿងនេះជូនអ្នកគាំទ្រតាមរយៈហ្វេសប៊ុក
មហាជនអ្នកគាំទ្រ បានដឹងមកហើយពីការសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បរបស់តារាកំប្លែងនាយ ពាក់មី តាំងពីចាប់ផ្តើមប្រឡូកអាជីពជាអ្នកកំប្លែង រហូតក្លាយទៅជាតារាសម្តែង និង តារាចម្រៀងទៀតនោះ។
ក្នុងនោះដែរ គេបានសង្កេតឃើញថាតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់នាយ ពាក់មី ដែលមានឈ្មោះថា « Chem Chanra ចែម ចាន់រ៉ា » មានអ្នក like ដល់ទី ១ ១៥៩ ៧៥៨ នាក់ ហើយ បើគិតត្រឹមព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ ។
ទន្ទឹមនឹងទទួលបានការគាំទ្រ និង តាមដានយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម តារាកំប្លែងមានប្រជាប្រិយភាពរូបនេះ តែងបង្ហោះរូបភាពភ្ជាប់ពាក្យពេចន៍កំប្លុកកំប្លែង ព្រមទាំងនាំអ្នក fan របស់ខ្លួនលេងហ្គេមយករង្វាន់ទៀតផង ។
តួយ៉ាង អ្វីដែលចាប់អារម្មណ៍ខ្លាំងបំផុតនោះ ថ្មីៗនេះ នាយ ពាក់មី បានបង្កើតការលេងហ្គេមនៅលើផេកផ្លូវការរបស់លោក ក៏ដូចជាដើម្បីតបស្នងទៅដល់អ្នកគាំទ្ររូបលោក តាមរយៈការផ្ដល់ឱកាសឱ្យអ្នកគាំទ្រណាក៏ដោយ ឱ្យតែចូលបញ្ចេញមតិ នៅលើរូបថតរបស់លោកបានផុសមុនគេ គឺ fan រូបនោះទទួលបានទឹកប្រាក់ជាកាតទូរស័ព្ទលើកទឹកចិត្តផងដែរ៕