ប្រាសាទ ដាវីន វាយលុកអាជីពបង្ហាញម៉ូដជាថ្មី ក្រោយសម្រាលកូនបាន ៣ ខែ
ក្រោយរឹងដៃរឹងជើងតារាម៉ូដែលសម្បុរស្រអែមស្រស់ ប្រាសាទ ដាវីន ចាប់ផ្តើមលេចមុខនៅក្នុងអាជីពបង្ហាញម៉ូដជាថ្មីឡើងវិញ ដោយក្នុងនោះនាងក៏ទទួលបានការលាន់មាត់សរសើរពីសំណាក់អ្នកគាំទ្រថានៅតែស្រស់ស្អាតមិនចាញ់កាលពីនៅលីវប៉ុន្មានឡើយ ។
ដោយសារមិនមានការថមថយសម្រស់នោះ ប្រាសាទ ដាវីន នៅតែមានទីផ្សារនៅក្នុងអាជីពបង្ហាញម៉ូដ ។ យ៉ាងណាមិញថ្មីៗនេះនាងក៏បានលេចមុខនៅក្នុងការថតស្ប៉តនានាដែលមានដូចជាផលិតផលរក្សាសម្រស់ និង សម្អាងការ ហើយអ្វីដែលចាប់អារម្មណ៍តារាម៉ូដែលរូបនេះសុខចិត្តទុកកូនស្រីតូចរបស់ខ្លួនឱ្យអ្នកម្តាយមើលថែ ដោយនាងទៅថតនៅតាមខេត្តផងដែរ ។
ពិតជាតារាម៉ូដែលលំដាប់ប្រទេសពិតមែន បើទោះបីជាទើបសម្រាលកូនក៏ពិតមែន តែសម្រស់របស់ ប្រាសាទ ដាវីន នៅតែស្អាត ជាពិសេសរូបរាងស្រឡូន និងក្បាលពោះរាបស្មើ ស្ទើរមិនដឹងថានាងទើបសម្រាលកូនបានបីខែនោះទេ ។ ខ្លះថែមទៀតនិយាយទៀតថាក្រោយមានកូន ប្រាសាទ ដាវីន កាន់តែស្អាត និង មានស្បែកស្រស់ថ្លាជាងមុនទៅទៀត ៕