រឿន ណាត បង្ហាញសម្រស់យ៉ាងជឿជាក់ ត្រៀមក្លាយជាគណកម្មការក្នុងកម្មវិធីបរវកញ្ញាថ្មីមួយ
ទោះជាមួយរយៈក្រោយនេះ បវរកញ្ញាចក្រវាល ឆ្នាំ ២០១៨ រឿន ណាត ត្រូវបានទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ពីការចែករំលែកមតិផ្ទាល់ខ្លួនរបស់នាងកាលពីពេលកន្លងទៅថ្មីៗក៏ពិតមែន ប៉ុន្តែម្ចាស់មកុដ Miss Universe Cambodia 2018 រូបនេះ នៅតែបន្តសកម្មភាពនៅក្នុងវិស័យសិល្បដូចដើម ។
តួយ៉ាង កាលពីកំឡុងពេលនៃការប្រកួតកម្មវិធី Miss Universe Cambodia 2020 កញ្ញា រឿន ណាត ទទួលបានឱកាសកិត្តិយសបានកាន់តំណែងជាគណកម្មការដាក់ពិន្ទុក្នុងកម្មវិធីដ៏ធំនេះ ហើយថ្មីៗនេះទៀតសោត Miss Universe Cambodia 2018 រូបនេះ ក៏បានបង្ហើបឲ្យដឹងទៀតថា នាងនឹងត្រៀមក្លាយទៅជាគណកម្មការក្នុងកម្មវិធីបវរកញ្ញាថ្មីមួយទៀត ដែលមានឈ្មោះថា «ប្រកួតសម្រស់ថ្មី» ។
តាមរយៈរូបភាព យ៉ាងស្រស់ស្អាត និង ទាក់ភ្នែកយ៉ាងពេញទំហឹង ដើម្បីត្រៀមខ្លួនក្លាយជាគណកម្មការនោះ រឿន ណាត ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមជាច្រើនសរសើរដល់សម្រស់ដ៏ស្រស់សោភា ស្រទន់មានមន្តស្នេហ៍របស់នាងយ៉ាងច្រើន៕