សុផា លីនដា ស្រឡាញ់គូដណ្តឹងខ្លាំង រហូតប្រើពាក្យផ្អែមល្ហែមបែបនេះ!
បើនិយាយពីរយៈពេលក្នុងការស្គាល់ និង ភ្ជាប់ពាក្យជាមួយគូដណ្តឹង សុផា លីនដា ហាក់មានរយៈពេលខ្លីប៉ុណ្ណោះ តែយ៉ាងណាតារាសម្តែងរូបនេះ បានសរសើរពីអនាគតស្វាមីរបស់នាងយ៉ាងពេញមាត់ថាជា បុរសល្អផ្តល់តម្លៃ និង ភាពកក់ក្តៅក៏ដូចជាស្នាមញញឹមសម្រាប់នាង ។
គេចាំបានថា សុផា លីនដា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយ លោក កាំង បុណ្ណា ជាអណិកជនដែលរស់នៅសហរដ្ឋអាមេរិកក្រោយពីស្វែងយល់ចិត្តគ្នាប្រមាណតែបីខែ ហើយបើគិតមកដល់ពេលនេះ ទើបតែបានប្រមាណជាកន្លះឆ្នាំប៉ុណ្ណោះ។
យ៉ាងណាមិញ គូស្នេហ៍មួយគូនេះ ហាក់ដូចជាមានសេចក្តីសុខជាខ្លាំង ដែលជារឿយៗនាងតែងបង្ហាញនូវរូបភាពកៀកកើយជាមួយ គូដណ្តឹងផ្អែមល្ហែមខ្លាំងណាស់។ មិនតែប៉ុណ្ណោះ សុផា លីនដា បានលើកឡើងថា «មួយឆាកជីវិតមនុស្សស្រី គឺរង់ចាំថ្ងៃដ៏ពិសេសមួយនេះ អគុណដែលបានចូលមកបង្កើតស្នាមញញឹមមួយនេះឡើង និងបង្កើតក្ដីស្រមៃរបស់អូនឱ្យក្លាយជាការពិត»។
ក្រោយពីបានភ្ជាប់ពាក្យយ៉ាងអធិកអធម កាលពីពាក់កណ្តាលខែកញ្ញា កន្លងមក សុផា លីនដា ហាក់មិនសូវលេចមុខនៅក្នុងការងារសិល្បៈដូចមុនឡើយ ដោយភាគច្រើននាងយកពេលវេលាទៅមើលការខុសត្រូវនៅក្នុងហាង «ខ្ទះពុះ» របស់នាងដែលពេលនេះកំពុងដំណើរការយ៉ាងរលូន៕
រូបថត ៖ ហ្វេសប៊ុក