សំងំៗ អាយុទើបតែ ២០ ឆ្នាំ រ៉េត ស៊ូហ្សាណា ក្លាយជាថៅកែស្រីបាត់!
មិនខុសពីតារារៀមច្បងប៉ុន្មានឡើយ ពេលនេះតារាចម្រៀងយុវវ័យដែលកំពុងលេចធ្លោ រ៉េត ស៊ូហ្សាណា បានបោះទុនបន្ថែមអាជីពថ្មី បន្ទាប់ពីអាជីពសិល្បៈរាងរយាលបន្តិច ដោយសារកូវីដ ១៩ មិនទាន់ស្ងប់ស្ងាត់។
ថ្វីដ្បិតវ័យក្មេងមែនតែ រ៉េត ស៊ូហ្សាណា មិនបានទុកពេលវេលាទំនេរឡើយ ក្រៅពីការសិក្សា និង ការប្រកបអាជីពចម្រៀង។ ពេលនេះតារាចម្រៀងរូបនេះ បានចាប់យកអាជីពដែលជាក្តីស្រមៃរបស់ខ្លួន តាំងពីក្មេងគឺ លក់សម្លៀកបំពាក់ ដោយជំហានដំបូងនោះគឺនាងចាប់ផ្តើមលក់នៅតាមអនឡាញ ដោយបានដាក់ស្លាកយីហោថា Suzana LeStye ដែលនឹងចាប់ផ្តើមបើកដំណើរការនៅក្នុងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
បើតាមប្រភពដែលស្និទ្ធជាមួយនឹងតារាចម្រៀងរូបនេះ បានឱ្យដឹងថា បើតាមគម្រោង រ៉េត ស៊ូហ្សាណា នឹងបើកជាហាងបន្ថែមទៀត ក្រោយដំណើរការរបរដំបូងមួយនេះទទួលជោគជ័យ ព្រោះជារបរដែលនាងស្រឡាញ់ ព្រមទាំងចូលចិត្តផងដែរ។
ដោយសារតែរូបសម្រស់ស្រស់ស្អាត រួមនឹងការរៀបចំខ្លួនបែបស្ទីលយុវវ័យបានស័ក្តិសមទៀតនោះ បានធ្វើឱ្យ រ៉េត ស៊ូហ្សាណា ទទួលបានជោគជ័យនៅក្នុងអាជីពចម្រៀង។ អ្វីដែលចាប់អារម្មណ៍ ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ នាងបានក្តោបបានឱកាសជោគជ័យ ទាំងការច្រៀង និង ជាអ្នកតំណាងឱ្យផលិតផលធំៗជាច្រើន។ មិនតែប៉ុណ្ណោះ នាងក៏មានឱកាសបានគ្រងតំណែងជាតួឯកនៅក្នុងខ្សែរឿងភាគរបស់ទូរទស្សន៍ហង្សមាសជាបន្តបន្ទាប់ ក្នុងតំណែងជាតួឯកទៀតផង៕
រូបថត ៖ ហ្វេសប៊ុក