ងារជាឧកញ៉ាជំទាវយ៉ាងណា តែឧកញ៉ា ប៊ុន រតនា និងភរិយា ស្រុះដៃគ្នារកស៊ីមិនសម្រាក!
មហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមបានឃើញមកហើយដែរ ពីជីវិតឯកជនរបស់អតីតអ្នកដឹកនាំ ប៊ុន រតនា និង ភរិយាជាអតីតតារាសម្តែង លីឈី ហាក់មមាញឹកយ៉ាងខ្លាំងលើមុខជំនួញរបស់ខ្លួន ក្រោយចាកចេញពីវិថីសិល្បទាំងស្វាមីភរិយាតែម្តង។
ម្យ៉ាងវិញទៀត ក្រោយពីស្វាមី បានទទួលរមងារជាឧកញ៉ា និង ភរិយាក្លាយទៅជាជំទាវហើយនោះ មហាជននៅតែសង្កេតឃើញថា លោកឧញ៉ា ប៊ុន រតនា និង លោកជំទាវ លីឈី ហាក់កាន់តែមមាញឹក និង ស្រុះដៃគ្នាកាន់តែខ្លាំងក្នុងរបររកស៊ីរៀងៗខ្លួន ។
កាលពីកន្លងមក មិត្តក្នុងសិល្បធ្លាប់បានលើកឡើងហើយថា ក្រោយពីរៀបការ និង បញ្ចប់ជីវិតសិល្បលោកជំទាវ លីឈី ហាក់ទទួលបានសុភមង្គលយ៉ាងខ្លាំង ក្នុងការរស់នៅជាមួយនឹងស្វាមី ដោយលោកជំទាវតែងតែទទួលបាននូវអ្វីជាតម្រូវការរបស់ខ្លួន មិនថាតែសំភារៈប្រើប្រាស់ និង ជីវិតរស់នៅយ៉ាងមានភាពកក់ក្តៅ សុភមង្គលពេញទី។
ជាក់ស្តែង អ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កាន់តែសរសើរពីជីវិតរបស់លោកជំទាវ លីឈី ទៀតនោះ គឺលោកជំទាវមិនត្រឹមតែរស់នៅក្នុងគំនសុភមង្គលប៉ុណ្ណោះទេ តែលោកជំទាវ ក៏មានរបរផ្ទាល់ខ្លួនដោយបើកហាងលក់សម្លៀកបំពាក់តាមអនឡាញ ស្របពេលដែលស្វាមីលោកឧកញ៉ា ប៊ុន រតនា ក៏មិនទំនេរនោះឡើយ ដោយបច្ចុប្បន្នលោកមានមុខជំនួញបើកហ្គារ៉ាស់លក់ និង ទិញឡាន យ៉ាងមមាញឹក ក៏ដូចជាមានមុខជំនួញក្នុងដៃជាច្រើនទៀតផងដែរ។
ទន្ទឹមនឹងការសរសើរពីមានងារជាឧកញ៉ាជំទាវយ៉ាងណា តែអ្នកទាំង ២ ស្រុះដៃគ្នារកស៊ីមិនសម្រាកនោះដែរ លោកឧកញ៉ា ប៊ុន រតនា និង លោកជំទាវ លីឈី ក៏តែងតែចូលរួមក្នុងការងារសង្គមជាច្រើនដូចគ្នា ក្នុងការជួយដល់អ្នកខ្វះខាតទៀតផង៕