សុខ ស្រីនាង ថា មនុស្សស្រីមិនងាយស្រឡាញ់ តែបើដាក់ចិត្តស្រឡាញ់គឺ ស្មោះមួយជីវិត
មហាជនអ្នកគាំទ្រតារាចម្រៀងស្រស់សោភា សុខ ស្រីនាង ប្រាកដជាធ្លាប់បានដឹងហើយថា នាងធ្លាប់បរាជ័យក្នុងរឿងស្នេហាម្ដងរួចមកហើយ កាលពីឆ្នាំ ២០១១ មកម្ល៉េះ តែយ៉ាងណា ម្ចាស់បទ «មិនស័ក្ដិសម» រូបនេះ នៅតែរឹងមាំ បោះជំហានទៅមុខ ក្នុងវិស័យសិល្បៈ សាងកេរ្ដិ៍ឈ្មោះយ៉ាងល្បីល្បាញ មកទល់ពេលបច្ចុប្បន្ន។
មិនត្រឹមតែប៉ុណ្ណោះ កន្លងមក មហាជន និង មិត្តសិល្បករតែងលើកឡើងថា សុខ ស្រីនាង គឺជាតារាស្រីស្រគត់ស្រគុំ មិនសូវមាត់ក និង ពុំដែលមានរឿងរ៉ាវអាស្រូវម្តងណាទេ។
តួយ៉ាងថ្មីៗនេះ សុខ ស្រីនាង បានបង្ហោះសារមួយឃ្លាលើផេកហ្វេសប៊ុកផ្លូវការរបស់នាង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អរម្មណ៍យ៉ាងខ្លាំង។ សារនោះនាងបានរៀបរាប់ថា «មនុស្សស្រីមិនងាយនឹងស្រឡាញ់ តែបើដាក់ចិត្តស្រឡាញ់ហើយគឺស្មោះអស់មួយជីវិត #បេះដូងមនុស្សស្រី» ។
ពាក្យពេចន៍មួយឃ្លាដែលបានបង្ហោះនោះដែរ មានមហាជនខ្លះបានលើកឡើងថា អាចជាឃ្លាក្នុងបទចម្រៀងថ្មីរបស់នាង ហើយអ្នកខ្លះទៀតក៏នៅសង្ស័យថា តើនេះជារឿងរ៉ាវបេះដូងពិតរបស់ សុខ ស្រីនាង ឬយ៉ាងណា?