នៅសុខៗ តាក់ម៉ា ថាខ្លួនមានអារម្មណ៍ឯកា ចង់មានអ្នកកាន់ដៃថ្ងៃឆ្លងឆ្នាំ
ទោះបីជាតារាចម្រៀង កញ្ញា តាក់ម៉ា មានភាពស្ងប់ស្ងាត់មិនសូវជាចេញបទថ្មីៗជាច្រើន ដូចពេលកន្លងទៅ តែនាងនៅតែមានការគាំទ្រពីមហាជនជាច្រើន ដោយសារតារាស្រីរូបនេះបានលេចមុខជាញឹកញាប់ នៅលើឆាកការប្រគំតន្ត្រី ក៏ដូចជាកម្មវិធីនានាជាច្រើនផងដែរ។
ដោយឡែក មួយរយៈនេះដែរ ម្ចាស់បទ «គេមានសិទ្ធ» នេះបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ទៅលើរូបនាង ដោយសារតែបានឃើញនាងបញ្ចេញសាររៀបរាប់ពីអារម្មណ៍ឯការបស់ខ្លួននៅលើបណ្ដាញសង្គមជាញឹកញាប់។
ជាក់ស្ដែង កាលពីពេលថ្មីនេះ តារាស្រីរូបនេះក៏បានបង្ហោះសាររៀបរាប់នូវរឿងក្នុងចិត្តសារជាថ្មីម្ដងទៀត ទៅកាន់ទស្សនិកជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «កើតអារម្មណ៍ឯកា មានអារម្មណ៍ប្លែកដូចចង់បែកឆ្វេង សុខៗចង់មានអ្នកកាន់ដៃថ្ងៃឆ្លងឆ្នាំ ម៉េចអ៊ីចេះ?»៕