ដៃម្ខាងឆ្លៀតបំបៅកូនពេលធ្វើការ DJ Nana បង្ហោះសារមានន័យដាស់តឿនអ្នកម្តាយ
ក្រោយពីចាប់ផ្តើមប្រឡូកសិល្បជាថ្មី បន្ទាប់ពីសម្រាលកូនរួចហើយនោះ មហាជនអ្នកគាំទ្រ បានឃើញមកហើយវត្តមានរបស់ Dj Nana ក្នុងការចែករំលែកចំណេះដឹងនានា ក៏ដូចជាការងារសិល្បជាច្រើននោះ។
ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ធ្លាប់បានសរសើរមកហើយពីជីវិតឯកជនរបស់ Dj Nana និង ស្វាមី ដែលមានទាំងសុភមង្គល និង ចំណេះដឹង ។ ម្យ៉ាងវិញទៀត ក្រោយពីសម្រាលកូនហើយនោះ គេតែងសង្កេតឃើញថា ពិធីការិនីរូបនេះ តែងតែមើលថែ និង បង្រៀនកូនតូចរបស់នាងនូវចំណេះដឹងទូទៅជាច្រើនទៀតផង ។
ទោះបីមមាញឹកក្នុងការងារប្រចាំថ្ងៃក៏ពិតមែន តែគេតែងសង្កេតឃើញថា ពិធីការិនីខាងលើនេះ តែងនាំកូនតូចអាយុជាង ៤ ខែ របស់ខ្លួនទៅតាមខ្លួនជានិច្ច ក៏ព្រោះតែនាងត្រូវបំបៅកូនដោយទឹកដោះ ។ ចំនុចនេះដែរ មហាជនអ្នកលេងបណ្តាញសង្គមក៏ចាប់អារម្មណ៍ខ្លាំងណាស់ដែរ ព្រមទាំងលើកឡើងថា Dj Nana គិតពីសុខភាពកូនណាស់ ។
តួយ៉ាង កាលពីយប់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ នេះ Dj Nana បានបង្ហោះរូបភាពមួយសន្លឹកដោយកំពុងធ្វើការបណ្តើរ និង ដៃម្ខាងបីកូនបំបៅដោះបណ្តើរ បានបង្ហាញពីអារម្មណ៍របស់នាងនូវពាក្យមួយឃ្លា ហាក់ចង់ដាស់តឿនដល់អ្នកម្តាយគ្រប់រូបថា ទឹកដោះម្តាយគឺជាសារធាតុដែលមានសារៈដំខាន់បំផុតសម្រាប់ទារក ។ Dj Nana រៀបរាប់ថា «តារាក៏ធ្វើ ម៉ែក៏ធ្វើ! ការបំបៅដោះកូន មិនថានៅកន្លែងណាក៏ដោយ មិនមែនជារឿងគួរឲ្យខ្មាសអៀន តែជារឿងដែលគួរតែមានមោទនភាព» ៕