គួរឱ្យស្រឡាញ់! អាយុជាង ២ ខែសោះ កូនប្រុស អេនជី អង្គុយឲ្យជាងថតយ៉ាងកំប្លង់ៗ!
ទើបតែសម្រាលកូនដំបូងកាលថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅមុនសោះ កូនប្រុសដំបូងរបស់តារាចម្រៀងស្រី អេនជី ដែលមានឈ្មោះថា Eden កាន់តែធំធាត់ និង គួរឲ្យស្រឡាញ់ខ្លាំងណាស់ ។
ថ្មីៗនេះ អេនជី បានបង្ហោះរូបភាពជាមួយនឹងកូនប្រុសជាទីស្រឡាញ់ ក្នុងឈុតក្រហម ដើម្បីអបអរឱកាសបុណ្យណូអែល និង ឆ្លងឆ្នាំសាកល ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ពោលគឺកូនតូចរបស់តារាស្រីរូបនេះ ទើបតែជាង ២ ខែប៉ុណ្ណោះ ប៉ុន្តែអង្គុយថតនៅលើភ្លៅម្តាយយ៉ាងស្ងៀម និង មើលទៅពិតជាគួឲ្យស្រឡាញ់ខ្លាំងណាស់ ៕