តារាល្បីៗ នាំប្ដីប្រពន្ធ-កូន ស្លៀកឈុតគ្រួសារ បង្អួតសុភមង្គលក្នុងថ្ងៃបុណ្យ Christmas
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃទី ២៥ ខែធ្នូ ម្ដងៗ ប្រជាជននៅប៉ែកប្រទសខាងអឺរ៉ុប ជាពិសេសអ្នកដែលកាន់សាសនាគ្រឹស្ត តែងនាំគ្នាអបអរសាទរដើម្បីប្រារព្ធទិវាបុណ្យណូអែល ឬ បុណ្យ Christmas ដែលជាឱកាសល្អមួយសម្រាប់ការជួបជុំក្រុម ញាតិមិត្ត បងប្អូន បង្កើនក្ដីសុខក្នុងគ្រួសារឱ្យកាន់តែមានសុភមង្គល ។
ដ្បិតតែប្រទេសយើង ប្រជាជនភាគច្រើនជាអ្នកកាន់សាសនាព្រះពុទ្ធ ប៉ុន្ដែលំហូរនៃវប្បធម៌បរទេសមួយនេះ ក៏បានជ្រាបចូលដល់បងប្អូនប្រជាជនយើងមួយចំនួនឱ្យប្រារព្ធពិធីបុណ្យនេះដែរ ។ តួយ៉ាងក្រឡេកទៅមើលអ្នកសិល្បៈល្បីៗ បាននាំប្ដីប្រពន្ធ និង កូនៗជាទីស្រឡាញ់របស់ពួកគេ ស្លៀកឈុតគ្រួសារបង្ហាញពីក្ដីសុខយ៉ាងពេញទំហឹង បង្ហោះលើបណ្ដាញសង្គម ៖
ឱក សុគន្ធកញ្ញា និង គ្រួសារ
គង់ សុជាតិ និង គ្រួសារ
សួស វីហ្សា និង គ្រួសារ
អែនជី និង គ្រួសារ
នី រតនា និង គ្រួសារ
ឌី សូនីតា និង គ្រួសារ
ផន សុផារី និង កូនៗ