មហាជនចង់ឃើញតារាស្រី ៥ ដួង គ្រងឈុតកូនក្រមុំកាន់ដៃគូដណ្ដឹងចូលរោងការឆាប់ៗ
នៅក្នុងឆ្នាំ ២០២០ នេះ គេសង្កេតឃើញតារាប្រុសស្រីជាច្រើនដួង បានដឹងដៃគូស្នេហ៍សំណព្វចិត្តចូលរោងការតាមប្រពៃណី បើទោះបីជាឆ្នាំនេះមានការរាំងស្ទះដោយបញ្ហាវីរុសកូវីដ ១៩ រីករាតត្បាតជាសកលក៏ដោយ ។ ក្រោយឃើញអ្នកសិល្បៈកាន់ដៃគ្នាចូលរោងការជាបន្តបន្ទាប់ មហាជនស្រាប់តែនឹកភ្លក់ចង់ឃើញតារាស្រី ៥ ដួង ស្លៀកឈុតកូនក្រមុំកាន់ដៃគូដណ្ដឹងក្រាបផ្ទឹមតាមប្រពៃណីឆាប់ៗដែរ ។
១- តារាកំប្លែង វ៉ាន់ នីឡា កូនស្រីសំណព្វចិត្តរបស់លោកតា វ៉ិចទ័រ បានប្រទះស្នេហ៍ថ្មីជាមួយកំលោះសង្ហា ហើយពួកគេបានទម្លាយរូបថត Pre-Wedding ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីដើមឆ្នាំ ២០១៩ កន្លង ។ បើតាមគម្រោង វ៉ាន់ នីឡា ត្រូវរៀបការរួចរាល់ហើយ ប៉ុន្ដែដោយសារកូវីដ ១៩ ទើបនាង និង គូដណ្ដឹង បង្ខំចិត្តពន្យាពេលរហូតដល់ពេលនេះ ។
២- ហេង ចន្ថា Miss Grand Cambodia 2017 រូបនេះ បានភ្ជាប់ពាក្យជាមួយគូដណ្ដឹងរូបសង្ហាកាលពីពាក់កណ្ដាលខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅ ហើយទើបតែថ្មីៗនេះ នាងស្រាប់តែទម្លាយរូបថត Pre-Wedding ធ្វើឱ្យមហាជនយល់ថា មិនយូរទៀតទេ តារាស្រីរូបនេះនឹងប្រកាសដំណឹងរៀបការមិនខាន ។
៣- សូដា នីតា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយលោក យុទ្ធ ឋានៈ នៅចុងឆ្នាំ ២០២០ នេះ ប៉ុន្ដែយ៉ាងណា ពួកគេគ្មានគម្រោងរៀបការភ្លាមៗទេ ព្រោះថា សូដា នីតា ទើបតែបាត់បង់ម្ដាយជាទីស្រឡាញ់ ម្យ៉ាងពួកគេក៏ចង់ងាកមករកលុយពង្រឹងមុខរបរឱ្យកាន់តែរឹងមាំ ។
៤- ចំរើន សុភ័ក្រ្ក និង គូដណ្ដឹង ដ្បិតថាបានភ្ជាប់ពាក្យជាមួយគ្នាប្រមាណជា ៦ ឆ្នាំហើយក៏ពិតមែន តែនាងហាក់មិនទាន់ចង់ត្រៀមខ្លួនធ្វើជាកូនក្រមុំ កាន់តែដៃគ្នាក្រាបផ្ទឹមតាមប្រពៃណីនៅឡើយ ដោយនាងអះអាងថា ចង់មានគ្រឹះរឹងមាំជាងនេះសិន ។
៥- សុផា លីនដា អះអាងថានឹងចូលរោងការតាមប្រពៃណីជាមួយគូដណ្ដឹងសំណព្វចិត្តនៅចុងឆ្នាំ ២០២១ ខាងមុខ ខណៈនាង និង គូដណ្ដឹងរូបសង្ហា បានភ្ជាប់ពាក្យជាមួយគ្នាយ៉ាងអធិកអធមកាលពីខែ កញ្ញា ឆ្នាំ ២០២០ កន្លងទៅ ។ តែយ៉ាងណា មហាជន ក៏ដូចជាមិត្តភក្ដិនៅក្នុងសង្គមសិល្បៈ ចង់ឃើញថ្ងៃមង្គលការរបស់គូស្នេហ៍មួយគូនេះឆាប់ៗ ៕