ទម្លាយអាថ៌កំបាំងដែលធ្វើឱ្យ Sandara នៅតែស្អាត សាច់ចាំ ស្ទើរតែមិនជឿថាអាយុជិត ៤០
បើគិតត្រឹមឆ្នាំ ២០២០ Sandara Park អតីតសមាជិកក្រុមចម្រៀងល្បីល្បាញ 2NE1 មានអាយុ ៣៦ ឆ្នាំ ហើយ តែមហាជនអ្នកគាំទ្របានសង្កេត និង លើកឡើងជាច្រើនមកហើយថា តារាស្រីវ័យក្មេងរូបនេះ ហាក់មិនចាស់ទៅណាសោះឡើយ ។
អ្វីដែលធ្វើឲ្យមហាជនតែងនិយាយមិនដាច់ពីមាត់ទៀតពី Sandara នោះ គឺនាងគឺជាកំពូលតារាស្រីមួយរូប ដែលអាចរក្សារូបរាងដ៏តូចច្រឡឹងរបស់នាងនៅតែស្អាតដូចដើម ដោយខុសប្លែកពីអតីតសមាជិក 2NE1 ផ្សេងទៀត ដែលឧស្សាហ៍ឡើងចុះគីឡូជាញឹកញាប់ ហើយនៅពីក្រោយនៃភាពស្រស់ស្អាត និង រក្សាគីឡូឋិតស្ថេររបស់ Sandara ក៏ព្រោះតែនាងព្យាយាមធ្វើរឿងម្យ៉ាង ដែលមនុស្សភាគច្រើនមិនអាចធ្វើបានដូចនាងនោះទេ ។
នៅក្នុងកម្មវិធី «Problem Child in House» របស់ KBS តារាចម្រៀង ដែលកំពុងចាប់អាជីពជាពិធីកររូបនេះ បានប្រាប់ពីអាថ៌កំបាំងនៃការរក្សាទំងន់របស់នាង ។ Sandara បានឲ្យដឹងថា «នាងមិនដែលមានគីឡូលើសពី ៣៨ គីឡូ ឬ ៣៩ គីឡូនោះទេ គឺសូម្បីតែពេលឈឺ ក៏នាងមិនញុំាអាហារ ហើយពេលរវល់ក៏មិនញុំាដូចគ្នាដែរ» ។
យ៉ាងណាមិញ ស្រាប់តែឃ្លាមួយ Sandara បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងថា នាងតែងតែចង់ឡើងគីឡូ ព្រោះនាងមិនដែលមានរបបអាហារពីមុនទេ ។ ដូច្នេះនាងព្យាយាមធ្វើយ៉ាងណាឲ្យឡើងគីឡូជំនួសវិញ ហើយពេលមួយនាងបានឡើងដល់ទៅ ៧ គីឡូ ទៅ ៨ គីឡូ បន្ថែមទៀត ស្រាប់តែនាងគិតថាវាជាកំហុសមួយ តែមិនយូរមិនបានក្រោយពីត្រលប់ទៅធ្វើដូចដើម គឺញុំាតិចឡើងវិញ និង ហាត់ប្រាណ Sandara ក៏ត្រលប់មករករូបរាង និង គីឡូដូចដើមវិញ ៕
ប្រភព៖ Koreaboo