បើកឆាក ២០២១ ដួង ម៉ានិច ចាយលុយរាប់ម៉ឺនដុល្លារ បោះទុនធ្វើជំនួញ!
កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ ២០២០ កន្លងទៅ តារាសម្តែងកញ្ញា ដួង ម៉ានិច បានធ្វើឲ្យមហានជនអ្នកគាំទ្រ និង មិត្តសិល្បករលាន់មាត់សរសើរនាងរួចមកហើយដែរ ក្រោយពីតារាស្រីរូបនេះ បានក្លាយទៅជាថៅកែក្រុមហ៊ុនរបស់ផលិតផលសម្រស់មួយ ដែលមានឈ្មោះថា Swiss Energy ។
យ៉ាងណាមិញ ស្រាប់តែដើមឆ្នាំ ២០២១ កញ្ញា ដួង ម៉ានិច បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍សារជាថ្មីម្តងទៀតហើយ ក្រោយពីតារាសម្តែងរាងតូចច្រឡឹងរូបនេះ បានបើកដំណើរការមុខជំនួញថ្មីមួយទៀតយ៉ាងស្ងាត់ៗកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ ។
មុខជំនួញថ្មីនេះដែរ តារាសម្តែង ដួង ម៉ានិច ក៏មិនចាប់របរឆ្ងាយពីផ្នែកសម្រស់នោះទេ គឺនាងបានបើកដំណើរការគ្លីនិកថែរក្សាសម្រស់មានឈ្មោះថា DM Premium ។
គួរឲ្យដឹងដែរថា កាលពីចុងឆ្នាំ ២០២០ កន្លងទៅ តារាសម្តែង ដួង ម៉ានិច នៅតែកេរ្តិរ៍ឈ្មោះរបស់តារាស្រីរូបនេះក៏នៅតែមានប្រជាប្រិយភាពដូចដើម ។ ម្យ៉ាងវិញទៀតនោះ ទោះមិនសូវមានវត្តមានលើឆាកសម្តែង តែ ដួង ម៉ានិច បានបង្ហាញមុខក្នុងខ្សែភាពយន្តមួយចំនួន និង ជាពិសេសនោះ គឺការមមាញឹកខ្លាំងលើមុខជំនួញរបស់នាងតែម្តង ៕