ផ្អើលអ្នកគាំទ្រ! Park Bom ស្រកទម្ងន់អស់ ១១ គីឡូ រាងឡើងស្អាត (វីដេអូ)
កាលពីឆ្នាំ ២០២០ កន្លងទៅ អតីតសមាជិកចម្រៀង 2NE1 នាង Park Bom បានធ្វើឲ្យមហាជនអ្នកគាំទ្រស្រឡាំងកាំង និង បារម្ភពីនាងយ៉ាងខ្លាំងបន្ទាប់ពី Park Bom បានបង្ហាញវត្តមាននៅក្នុងកម្មវិធី Grand Bell Awards លើកទី ៥៦ នៅទីក្រុងសេអ៊ូល ក្នុងរូបរាងឡើងគីឡូខ្លាំងកាលពីកំឡុងខែមិថុនា ឆ្នាំ ២០២០។ ទន្ទឹមនឹងការឡើងទម្ងន់នាពេលនោះដែរ ផ្ទៃមុខរបស់ Park Bom ក៏ត្រូវបានផ្លាស់ប្តូរច្រើនផងដែរ។
យ៉ាងណាមិញ រយៈពេលប្រមាណជា ៧ ខែ បើគិតត្រឹមថ្ងៃបង្ហាញខ្លួនក្នុងកម្មវិធី Grand Bell Awards លើកទី ៥៦ មកដល់ដើមឆ្នាំ ២០២១ នេះ ម្ចាស់បទ «You & I » រូបនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល និង រំភើបចិត្ត នូវការត្រៀមបង្ហាញវត្តមានជាមួយនឹងបទចម្រៀងថ្មីរបស់នាង ។ លើសពីនោះ គឺការបង្ហាញរូបរាងដ៏តូចច្រឡឹង ដូចនឹង Park Bom កាលពីមុនត្រលប់មកសារជាថ្មី ដោយនាងបានស្រកគីឡូដល់ទៅ ១១ គីឡូឯនោះ ។
ក្នុងវីដេអូ កំពុងសមចម្រៀងថ្មីរបស់ខ្លួន Park Bom បានឲ្យដឹងថា នាងបានព្យាយាមសម្រកទំងន់ពី ៧០ គីឡូក្រាម មកត្រឹម ៥៩ គីឡូក្រាម៕
View this post on Instagram