ឆ្លងឆ្នាំថ្មីភ្លាម ព្រីម លីហ្សា មិនបន្ធូរដៃទេ កាន់តែបន្ថែមញាក់សាច់!
និយាយដល់ឈ្មោះ ព្រីម លីហ្សា ប្រិយមិត្តភាគច្រើនប្រាកដជានឹកឃើញមុនគេដល់រហស្សនាមរបស់នាង ដែលមហាជនជាច្រើនតែងហៅនាងថា កញ្ញាប្រ៊េនៗ មិនខាន ព្រោះថាកន្លងមកតារាស្រីរូបនេះ និយមស្លៀកពាក់ខោអាវសុទ្ធតែម៉ាកល្បីៗ មានតម្លៃរាប់រយ រាប់ពានដុល្លារឯណោះក្នុងមួយឈុតៗ។
ក្រៅពីមានងារជាកញ្ញាហាយសូរ ព្រីម លីហ្សា ក៏ត្រូវបានគេស្គាល់ជាតារាសម្ដែងស្រីមួយរូបដែលចូលចិត្តបង្ហាញភាពសិចស៊ី ស្លៀកពាក់បញ្ចេញសម្រស់ដើមទ្រូងទ្រលុកទ្រលន់ ពេលខ្លះក៏រំលេចគល់ភ្លៅសខ្ចី បង្ហាញជើងទាំងគូតូចស្រឡូន ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាសម្លឹងស្ទើរតែហូរឈាមច្រមុះមិនដឹងខ្លួន ។
ចូលដល់ឆ្នាំថ្មី ២០២១ នេះ ព្រីម លីហ្សា នៅតែមិនបន្ថយដៃរឿងស្លៀកពាក់បញ្ចេញសាច់ខ្ចី ដោយនាងបានបង្ហោះរូបថតប៉ុន្មានសន្លឹកនៅលើគណនីហ្វេសប៊ុក និង អ៊ីនស្រ្តាក្រាមផ្ទាល់ខ្លួន បញ្ចេញសម្រស់ដើមទ្រូងទ្រលុកៗគួរឱ្យក្នាញ់បំផុត ៕