បែកស្នេហ៍ចាស់ភ្លាម អេនី ហ្សាម បែរជាកំពុងជំពប់ស្នេហ៍ថ្មីស្រីដូចគ្នា
កាលពីកំឡុងឆ្នាំ ២០២០ កន្លងមក មហាជនអ្នកគាំទ្រប្រាកដជាបានដឹងហើយ ពីរឿងរ៉ាវឯកជនមួយចំនួនរបស់តារាចម្រៀងផលិតថោន កញ្ញា អេននី ហ្សាម ។ កាលនោះ គេចាំបានថាមានព័ត៌មានជាច្រើនបានចែករំលែកពីរឿងរ៉ាវស្នេហារបស់តារាស្រីរូបនេះ ដែលបានទាក់ទងជាមួយនឹងបុរសម្នាក់នៅក្រៅរង្វង់សិល្បៈផងដែរ។
យ៉ាងណាមិញ នៅចុងឆ្នាំ ២០២០ កន្លងមក គេឃើញថាតារាស្រីរូបនេះតែងបង្ហាញអារម្មណ៍សោកសៅ និង បានបញ្ជាក់ថានាងបានបែកបាក់មិត្តប្រុសរូបនោះហើយក្រោយពីបានទាក់ទងគ្នាបានរយៈពេល ៤ ឆ្នាំ ។ ក្រោយពីបែកបាក់ស្នេហ៍នោះភ្លាម មហាជនអ្នកលេងបណ្តាញសង្គមបានសង្កេតឃើញថា អេននី ហ្សាម ហាក់សកម្មភាពខុសប្លែកពីមុនឆ្ងាយ ដោយកាន់តែសិចស៊ីជាងមុន។
ទន្ទឹមនឹងកាន់តែហ៊ានបង្ហាញសិចស៊ីថែមទៀតនោះ តាមប្រភពស្និទ្ធស្នាល អេននី ហ្សាម បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា ពេលនេះ តារាចម្រៀងរូបនេះ លែងសោកសៅនឹងស្នេហាចាស់ទៀតហើយ តែនាងកំពុងមានសេចក្តីសុខជាមួយនឹងគូស្នេហ៍ថ្មី ដែលជាមនុស្សស្រីដូចគ្នាវិញ៕
៕