ក្រោយបែកគូស្នេហ៍ រឿន ណាត បង្ហោះរូបស្លៀកប៊ីគីនី បង្ហាញរាងឡើងកប់!
ចំណងស្នេហ៍រយៈពេល ១ ឆ្នាំរវាងបវរកញ្ញា រឿន ណាត Miss Universe 2018 និង អតីតគូស្នេហ៍រូបសង្ហាគឺលោក ជា ឃាងឈេ បានចែកផ្លូវគ្នាដាច់ស្រេចហើយ ដោយតារាស្រីរូបនេះ ជាអ្នកចេញមុខអះអាងផ្ទាល់ពីទំនាក់ទំនងរបស់ពួកគេទាំងពីរ បន្ទាប់ពីមហាជនសង្ស័យកាន់តែខ្លាំងក្រោយឃើញពួកគេស្ងប់ស្ងាត់លែងសូវបណ្ដើរគ្នាទៅណាមកណាញឹកញាប់ដូចកាលពីមុនទៀត ។
ក្រោយប្រកាសចែកផ្លូវគ្នាជាមួយគូស្នេហ៍រូបសង្ហា រឿន ណាត ហាក់រឹងមាំខ្លាំងណាស់ ដោយនាងមិនបញ្ចេញអារម្មណ៍ឈឺចាប់ខ្លោចផ្សារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកទេ ផ្ទុយទៅវិញ តារាស្រីរូបនេះ បែរជាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងសម្ញែងខ្លួនជាមួយឈុតប៊ីគីនីពណ៌ក្រហមឆើតឆាយ ឆ្លុះសាច់សខ្ចី បង្ហាញនូវដងខ្លួនតូចស្រឡូនទាក់ទាញ់ខ្លាំងបំផុត ធ្វើឱ្យបុរសៗឃើញហើយឈ្លក់វង្វេងលង់ស្នេហ៍សឹងតែដកចិត្តមិនរួច ។
ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា រឿន ណាត គឺជាស្រីស្អាត និង ពោរពេញដោយសមត្ថភាពផ្នែកសិល្បៈ ក្រោយបែកបាក់គូស្នេហ៍ភ្លាម ក៏មានបុរសៗជាច្រើនព្រោងព្រាតដណ្ដើមគ្នាចង់ចូលខ្លួនទៅស្អំបេះដូងរបស់នាង តែយ៉ាងណា រឿន ណាត ហាក់ចង់ដកឃ្លាយកពេលវេលាគិតរឿងការងារសិន ៕