វ័យជិត ៤០ ឆ្នាំហើយ តែសម្រស់ លី អីវ៉ាធីណា នៅតែស្អាតដដែល!
តារាចម្រៀងសាច់សខ្ចីដូចកូនចិន លី អ៊ីវ៉ាធីណា ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ ទោះបីជាមួយរយៈនេះ នាងមិនសូវចេញជាបទចម្រៀងថ្មីៗក៏ដូចជាមមាញឹកខ្លាំងនៅក្នុងវិស័យសិល្បៈដូចមុនក៏ពិតមែន តែកេរ្ដិ៍ឈ្មោះរបស់តារាស្រីរូបនេះនៅតែដក់ជាប់នៅក្នុងដួងចិត្តអ្នកគាំទ្រជានិច្ច។
ទោះបីជាមានការស្ងប់ស្ងាត់ពីសិល្បៈបន្តិច និងពុំសូវបានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ញឹកញាប់ដូចកាលពីមុនក៏ពិតមែន តែតារាស្រីរូបនេះក៏កំពុងតែមានការមមាញឹកនឹងមុខរបរផ្ទាល់ខ្លួនមួយ គឺលក់ផលិតផលថែរក្សាសម្រស់ទៀតផង។
ដោយសារតែ ម្ចាស់បទ «ចូលចិត្តឱ្យអូនយំម្លេះ» មានមុខរបរជាអ្នកលក់ផលិតផលថែរក្សាសម្រស់ស្រាប់ទៅហើយ ទើបធ្វើឱ្យតារាស្រីរូបនេះអាចថែរក្សាសម្រស់របស់ខ្លួនឱ្យនៅតែស្រស់ស្អាត សាច់ចាំ និងក្មេងជាងវ័យទៀតផង បើទោះបីជាពេលនេះ លី អ៊ីវ៉ាធីណា មានវ័យជិត ៤០ ឆ្នាំ ក៏ដោយ៕