ចូលដល់ឆ្នាំថ្មីភ្លាម ជា វណ្ណារិទ្ធ សម្រេចចិត្តប្ដូរពណ៍សក់ ព្រោះតែហេតុផលសំខាន់មួយនេះ!
ពិធីករកូនពីរ ដែលមានរូបរាងខ្ពស់សង្ហា ជា វណ្ណារិទ្ធ មានភាពល្បីល្បាញ និង ជោគជ័យយ៉ាងខ្លាំងនៅលើវិថីសិល្បៈ។ ដោយសារតែមានសមត្ថភាព ទេពកោលល្យខ្ពស់ ពិធីកររូបសង្ហានេះ តែងឆក់បានឱកាសការងារជាច្រើន ដូចជាធ្វើជាពិធីករ សម្ដែងរឿង ក៏ដូចជាថតពាណិជ្ជកម្មឱ្យក្រុមហ៊ុនផ្សេងៗ នាពេលកន្លងមក។
ក្រៅពីជីវិតនៅលើវិថីសិល្បៈជោគជ័យមួយផ្នែកហើយ បើក្រឡេកទៅមើលជីវិតគូរបស់ពីធីកររូបនេះវិញ នៅតែមានភាពផ្អែមល្លែមស្រឡាញ់គ្នាខ្លាំងណាស់ ដោយជារឿយៗ លោកត្រូវបានទទួលពាក្យសរសើរពីភរិយាជាទីស្រឡាញ់របស់លោកថា ជាមនុសពូកែ មានសមត្ថភាពជាច្រើន ទាំងការងារក្នុងផ្ទះ មុខរបររកស៊ី ការមើលថែកូនប្រុសទាំងពីរបានល្អបំផុត។ មិនត្រឹមតែធ្វើជាស្វាមីដ៏ល្អសម្រាប់គ្រួសារប៉ុណ្ណោះទេ តែតារាប្រុសរូបនេះ ជាតារាដែលពូកែរិះរកស្ទីលតុបតែងខ្លួនប្លែកៗ ស្រស់សង្ហា គួរជាទីចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ។
អ្វីដែលចាប់អារម្មណ៍ នៅក្នុងឆ្នាំថ្មីនេះ ពិធីកររូបនេះក៏បានបញ្ចេញសារដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយអមទៅដោយរូបភាពដែលលោកបានប្ដូរពណ៌សក់ និង បង្ហាញច្បាស់ៗពីហេតុផលមួយដែលធ្វើឱ្យតារាប្រុសរូបនេះសម្រេចិត្តប្ដូរពណ៌សក់នេះទៀតផង។
ក្នុងនោះ លោកក៏បានសរសេររៀបរាប់ថា ៖ «ប្រពន្ធខ្ញុំតែងតែចង់ឱ្យខ្ញុំលាបសក់ឱ្យប្លែកទាន់សម័យ តែខ្ញុំចេះតែខ្លាចលាបទៅមិនសម ហេីយនេះជាអ្វីដែលគាត់ចង់ឃេីញ ម៉េចដែរបងប្អូនប្លែកទេ?»។
ក្រោយបង្ហោះសារបែបនេះ មានបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបញ្ចេញមតិសរសើរមិនដាច់ពីមាត់ថា ម៉ូដសក់ពណ៌មួយនេះស្រស់ស្អាត ព្រមទាំងបានចាប់អារម្មណ៍ថា ភរិយារបស់តារាប្រុសរូបនេះ ពិតជានារីដ៏អស្ចារ្យនៅពីក្រោយភាពជោគជ័យរបស់លោក ហើយអ្នកទាំងពីរក៏ពិតជាមានភាពផ្អែមល្ហែមខ្លាំងក្នុងជីវិតគូទៀតផង ព្រោះសូម្បីតែរឿងរ៉ាវបន្ដិចបន្ដួចរបស់ស្វាមី ក៏ភរិយាលោកយកចិត្តទុកដាក់ដែរ៕