ប៉ាច គីមមួយ និង សយ រតនៈ នៅតែមិនទាន់ហ៊ានបង្ហាញ!
នៅក្នុងមជ្ឈដ្ឋានសិល្បៈ សុទ្ធតែដឹងថាតារាចម្រៀងរូបស្រស់ ប៉ាច គីមមួយ និង តារាចម្រៀងរូបសង្ហា សយ រតនៈ មានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ហើយក្នុងនោះក៏មានការសរសើរពីភាពស័ក្តិសម របស់អ្នកទាំងពីរផងដែរ។
កាលពីប៉ុន្មានខែមុននេះ តារាចម្រៀងទាំងពីរដួងនេះ ក៏បានបង្ហាញវត្តមានរួមគ្នានៅក្នុងបទចម្រៀងមួយ ដែលមានចំណងជើងថា «ពេលណារៀបការនឹងអូន» ដែលបទចម្រៀងមួយបទនោះក៏ទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន ហើយក៏មានការជូនពរឱ្យអ្នកទាំងពីរឆាប់បានដូចនៅក្នុងអត្ថន័យបទចម្រៀងនេះផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ មានបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ចាប់អារម្មណ៍ក្រោពេលដែល លោក សយ រតនៈ បានបង្ហាញរូបភាពជាមួយស្រីស្អាត ប៉ាច គីមមួយ ដោយភ្ជាប់ សារខ្លីថា «លើសពីមិត្តតែមិនមែនសង្សារ..» ហើយក្នុងនោះ ប៉ាច គីមមួយ ក៏បានសួរថា «ជាអ្វីវិញ»? ប៉ុន្តែ សយ រតនៈ បានតបថា « សុំមិនឆ្លើយ »។ ជាមួយគ្នានោះ ក៏មានមតិលើកឡើងពីសំណាក់អ្នកគាំទ្រថា ជាអនាគតភរិយា ហើយខ្លះទៀតថាជាមិត្ត១០០ឆ្នាំគ្រប់ៗគ្នា ។
នេះមិនមែនជាលើកទីមួយទេ ខណៈដែលកន្លងមក ប៉ាច គីមមួយ និង សយ រតនៈ តែងបង្ហាញរូបភាពរួមគ្នាជាច្រើនតែ យ៉ាងណាពួកគេមិនទាន់ហ៊ានបើកបង្ហាញជាសាធារណៈនៅឡើយទេ។ គួរបញ្ជាក់ថា កន្លងមក ប៉ាច គីមមួយ ធ្លាប់បរាជ័យស្នេហាជាមួយអ្នកសិល្បៈម្តងរួចហើយ ពេលនេះលោក សយ រតនៈ គឺជាអ្នកចូលខ្លួនមកស្អំបេះដូងនាងជាថ្មីម្តងទៀត តែយ៉ាងណាសម្រាប់ទំនាក់ទំនងអ្នកទាំងពីរ បើក្លាយជាការពិតនៅថ្ងៃអនាគតមែននោះ ក៏មិនមានអ្វីទាស់ខុសទេ ព្រោះពេលនេះអ្នកទាំងពីរសុទ្ធតែនៅទំនេរដូចគ្នា ហើយក៏ស័ក្តិសមគ្នាទាំងរូបសម្បត្តិ និង វ័យផងដែរ៕