ឆ្នាំថ្មី ពេជ្រ សូលីកា និង ស្វាមី ទម្លាយរូបឱបថើប ផ្អែមល្ហែមខ្លាំង ធ្វើឱ្យអ្នកគាំទ្រព្រឺសម្បុរអស់!
តារាចម្រៀង ពេជ្រ សូលីកា និង ស្វាមី កំពុងដើរលេងយ៉ាងរីករាយនៅលើទឹកដីភាគឦសាន្ត ខេត្តមណ្ឌលគីរី ដើម្បីបើកឆាកស្វាគមន៍ឆ្នាំថ្មី ២០២១ ។
ថ្វីដ្បិតថា ពេជ្រ សូលីកា និង គូស្នេហ៍ជាកូនកាត់អូស្រ្តាលីនោះ មិនទាន់ចូលរោងការតាមប្រពៃណី តែពួកគេក៏ទទួលបានចំណងដៃកូនប្រុសមុខមាត់ឃ្យូតម្នាក់ ប៉ុន្ដែមើលទៅគ្រួសារតារាចម្រៀងវ័យក្មេងរូបនេះ រស់នៅមានក្ដីសុខ ក្នុងជីវិតកាលីបហាយសូរមិនណយទេ ។
និយាយដល់ក្ដីស្នេហ៍ផ្អែមល្ហែម ខណៈទៅដើរលេងនៅទឹកដីខេត្តមណ្ឌលគីរីលើកនេះ ពេជ្រ សូលីកា បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលរូបថតទាំងនោះ សុទ្ធតែបង្ហាញពីសកម្មភាពឱកថើបកៀកកើយជាមួយស្វាមីយ៉ាងស្អិតល្មួតដូចស្ករតាំងម៉ែ ធ្វើឱ្យមហាជនជាច្រើនព្រឺសម្បុរ ហើយខ្លះក៏បានលាន់មាត់ថា គូនេះមានកូនរួចទៅហើយក្ដី តែស្វីតលើសគូស្នេហ៍កំលោះក្រមុំទៅទៀត ។ សូមទស្សនារូបភាពខាងក្រោម ៖