ភរិយាឧកញ៉ា ប៊ុន រតនា ពោលពាក្យស្រឡាញ់ម្តាយខ្លាំងជាងមុន ១០០ ដង ព្រោះរឿងម្យ៉ាងនេះ!
រយៈពេលប្រមាណជាងមួយឆ្នាំហើយ ដែលអតីតអ្នកដឹកនាំសម្តែងល្បីឈ្មោះលោកឧកញ៉ា ប៊ុន រតនា និង អតីតតារាសម្តែងលោកជំទាវ លី ឈី បានចាប់ដៃគ្នារៀបការសាងគ្រួសារ ព្រមទាំងទទួលបានកូនស្រីមួយរូបជាចំណងស្នេហ៍ផងដែរ ។
ក្រោយពីសាងគ្រួសារយ៉ាងមានសុភមង្គលមកទល់ពេលនេះ លោកជំទាវ លី ឈី ហាក់មិនដែលបង្ហាញពីអារម្មណ៍លំបាកម្តងណាឡើយ ក្នុងជីវិតគូ និង ក្នុងនាមជាម្តាយរបស់កូនស្រីដ៏គួរស្រឡាញ់មួយរូបនោះ ក៏ព្រោះតែលោកជំទាវតែងតែទទួលបានការមើលថែពីស្វាមី ដោយទទួលបានភាគជោគជ័យទាំងជីវិតគូ ព្រមទាំងក្នុងជីវិតរកស៊ី ។
យ៉ាងណាមិញ ស្រាប់តែនៅយប់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ អតីតតារាស្រីខាងលើនេះ បានបង្ហាញអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំងបន្ទាប់ពីកូនស្រីបណ្តូចិត្តម្នាក់គត់ឈឺ ហើយលោកជំទាវ លី ឈី បានលើកយកអារម្មណ៍យល់ច្បាស់ជាម្តាយរបស់គេ និង នឹកដឹងគុណដល់ម្តាយរបស់ខ្លួនទៀតផង ។
លោកជំទាវបានរៀបរាប់ថា «ពេលនេះ ម៉ោងនេះ កាន់តែយល់ កាន់តែស្រលាញ់ម៉ាក់ខ្លាំងជាងមុន ១០០ ដង លើកទី ១ ក្នុងជីវិតយល់ពីអ្នកជាម្ដាយពេលពេលកូនឈឺ» ៕