ខ្លាំងបាត់! ជីមមី ហ៊ានកំណត់ខ្លួនឯងថានឹងធ្វើរឿងទាំង ៧ យ៉ាងនេះឱ្យបានក្នុងឆ្នាំ ២០២១
ជីមមី ជាពិធីការរិនីដែលមានរូបសម្បត្តិស្រស់សោភា ពូកែវោហារមួយរូប ដែលកំពុងតែមានភាពល្បីល្បាញ និង ជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ នាពេលបច្ចុប្បន្ននេះ។
ក្រៅពីមានរូបសម្រស់ស្រស់ផូផង់ដែលជាក្ដីប្រាថ្នារបស់នារីៗគ្រប់គ្នា ជីមមី ក៏ទទួលបានភាពជោគជ័យជាច្រើនកន្លងមក មិនថាការងារលើវិថីសិល្បៈ ឬ ស្នេហាទេ។ យ៉ាងណាមិញ ជីមមី ធ្លាប់ទម្លាយថា សម្រាប់រូបនាង ក៏នៅមានចំណុចខ្លះៗ ដែលនៅមិនទាន់បានបំពេញគ្រប់គ្រាន់ដើម្បីខ្លួនឯង ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ឱ្យកាន់តែមានក្ដីសុខបន្ថែមទៀតផងដែរ។
ទាក់ទងទៅនឹងចំណុចខ្លះៗ ដែលតារាស្រីរូបនេះមិនទាន់បានបំពេញឱ្យបានគ្រប់គ្រាន់នាពេលកន្លងមក កាលពីពេលថ្មីៗនេះ នាងក៏បានបើកបង្ហាញជាសារធារណៈនៅចំណុចទាំងនោះ ឱ្យមហាជនអ្នកគាំទ្របានដឹង និង ជាបទពិសោធន៍ថ្មីមួយ ដែលអាចឱ្យមហាជនយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃបានផងដែរ។ បន្ថែមពីលើនេះ ជីមមី ក៏បានបង្ហាញពីឆន្ទៈ ការតាំងចិត្ត ថានឹងធ្វើវាឱ្យបានជាដាច់ខាតនៅក្នុងឆ្នាំ ២០២១ នេះដែរ។
នាងក៏បានសរសេរៀបរាប់នៅចំណុចខ្លះៗទាំងនោះ លើបណ្ដាញសង្គមថា៖ «ប៉ុន្មានចំណុចដែលខ្ញុំតាំងចិត្តថានឹងធ្វើឲ្យបានក្នុងឆ្នាំ2021»
1.ត្រូវក្លាហាន ត្រូវហ៊ានទទួលស្គាល់ថានរណាជាមិត្តនរណាជាសត្រូវ។
2. មើលថែខ្លួនឯងឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន ។
3. ជ្រើសរើសរាប់អានមិត្តភក្ដិដែលល្អនិងសាងប្រយោជន៍ដល់ជីវិតយើង។
4. ប្រៀបធៀបខ្លួនឯងពេលនេះជាមួយនឹងខ្លួនឯងពីអតីតកាល។
5. មើលផ្ទះរបស់ខ្លួនសិនថាស្អាតឬនៅមុននឹងទៅវាយតម្លៃផ្ទះអ្នកដទៃ។ (ជាន័យធៀបមានន័យត្រង់ថាមុននឹងវាយតម្លៃអ្នកណាម្នាក់ត្រូវមើលខ្លួនឯងសិនថាខ្លួនឯងឥតខ្ចោះហើយឬនៅ? )
6. ត្រៀមខ្លួនឲ្យបានល្អមុនពេលនិយាយជាមួយនរណាម្នាក់ ពីព្រោះជួនកាលអ្នកដែលគេស្ដាប់យើងហ្នឹងគេចេះច្រើនជាងយើងផង។ (ចេះឯងអោយក្រែងចេះគេ)
7.និយាយអ្វីដែលសាច់ការ រឿងដែលមិនសាច់ការកាត់បន្ថយកុំនិយាយច្រើនពេកអាចនាំទុក្ខដល់ខ្លួន»៕