ពិតជាកូនល្អមែន! វ៉ាង ស្រីណូ ជូនកាដូប្រាក់ដុល្លារទាំងដុំៗ ដល់អ្នកមានគុណនៅក្នុងថ្ងៃពិសេស
សម្រាប់នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន តារាសម្តែងរូបស្រស់ស្អាត វ៉ាង ស្រីណូ បានជូនកាដូជាប្រាក់ដុល្លារទាំងដុំៗដល់ឪពុកម្តាយ ដើម្បីសុំសេចក្តីសុខចម្រើននៅក្នុងថ្ងៃពិសេសរបស់នាង ធ្វើឱ្យមហាជនមានការលាន់មាត់សរសើរថាពិតជាកូនស្រីមានទឹកចិត្តកត្តញ្ញូចំពោះអ្នកមានគុណមែន ។
មិនមែនជាលើកដំបូងទេ កន្លងមក វ៉ាង ស្រីណូ តែងជូនអំណោយដែលមានតម្លៃជាច្រើនដល់អ្នកមានគុណដែលមានដូចរថយន្តទំនើបៗជាដើម ហើយសម្រាប់នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់ខ្លួន វ៉ាង ស្រីណូ បានរៀបចំកាដូជាទឹកប្រាក់ដុល្លារទាំងបាច់ៗដោយភ្ជាប់ជាសារដែលមានអត្ថន័យថា «ថ្ងៃខួបរបស់កូន កូនមិនដែលសុំកាដូអ្វីពីពុកម៉ែទេ កូនមានតែសូមជូនអ្នកមានគុណនូវថវិកាជាញើសឈាមរបស់កូនជូនដល់អ្នកមានគុណ ដែលបានបង្កើតចិញ្ចឹម និង ទូន្មានប្រៀនប្រដៅកូនឱ្យរស់រានមានជីវិត មានសណ្តាន និង ចិត្តជាមនុស្សល្អម្នាក់ក្នុងសង្គម កូនសូមអគុណពុកម៉ែដែលបានបង្កើតកូនស្រីម្នាក់នេះឱ្យបានឃើញពិភពលោកមួយនេះ» ។
វ៉ាង ស្រីណូ ធ្លាប់ជាតារាសម្តែងដែលមានឈ្មោះបោះសំឡេង និង មានសម្រស់ស្អាតសិចស៊ីម្នាក់ តែពេលនេះនាងបានដកខ្លួនពីការងារនេះ ដោយងាកមកធ្វើជំនួញដោយខ្លួនឯង ដែលមានទាំងការលក់ផលិតផលរក្សាសម្រស់ និង អចលទ្រព្យ និង ពេលនេះកំពុងកាក់កបជាខ្លាំង ប៉ុន្តែតារារូបនេះនៅតែស្រឡាញ់អាជីពសិល្បៈ ដោយនាងបានបង្ហាញមុខម្តងម្កាលនៅក្នុងការថតស្ប៉តពាណិជ្ជកម្ម ។ វ័យច្រើនក៏ពិតមែន តែ វ៉ាង ស្រីណូ នៅតែមានសម្រស់ទាក់ទាញ និង ក្មេងដដែល តែពេលនេះនាងនៅតែបន្តជីវិតនៅលីវយ៉ាងរីករាយដោយបានប្រាប់ថា សព្វថ្ងៃបានបែកបាក់ជាមួយគូស្នេហ៍ជាអ្នករស់នៅសហរដ្ឋអាមេរិកហើយ ៕