អីយ៉ាស់! ញឹម ចាន់ថន ថតកៀកកើយនឹងបុរសវ័យក្មេងម្នាក់ អ្នកគាំទ្រសង្ស័យថាគូស្នេហ៍
ញឹម ចាន់ថន គឺជាតារាចម្រៀង និង សម្ដែងស្រីមួយដួង ដែលបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមក ហើយថែមទាំងបានកសាងកេរ្ដិ៍ឈ្មោះឱ្យល្បីល្បាញនៅលើវិថីមួយនេះ តាំងពីចាប់ផ្ដើមចូលសិល្បៈរហូតដល់បច្ចុប្បន្ននេះ ដោយសារតែនាងមានភាពប៉ិនប្រសប់សម្ដែង មិនថាជាតួកាច ឬ ជាតួម្ដាយនោះទេ សុទ្ធសឹងតែមានការគាំទ្រពីទស្សនិកជនជាច្រើន ។
ក្រោយពីទទួលបានជោគជ័យមួយផ្នែកនៅលើវិថីសិល្បៈហើយ បើក្រឡេកទៅមើលអាយុរបស់តារាស្រីរូបនេះវិញមានវ័យរាងច្រើនបន្តិចទៅហើយ តែចំពោះនាងហាក់មិនសូវនឹកនារឿងស្នេហាទាល់តែសោះ ខណៈពេលមហាជនបានសង្កេតឃើញថាមិត្តភក្ដិក្នុងសិល្បៈរបស់នាងដែលមានវ័យប្រហាក់ប្រហែលគ្នា បានរៀបការមានកូនប្រុសស្រីធំរត់លេងពេញផ្ទះបាត់ទៅហើយ ។
ទាក់ទងទៅនឹងរឿងស្នេហានេះដែរ ដោយពេលកន្លងមក ញឹម ច័ន្ទចន ក៏ធ្លាប់បានលើកឡើងថារូបនាងមិនទាន់គិតគូររឿងស្នេហានោះទេ ព្រោះចង់ទុកពេលវេលាផ្ដោតលើរបររការកលុយសិន ក៏ដូចជាការងារនៅក្នុងសិល្បៈដែលកំពុតែមានភាពមមាញឹកនេះដែរ ។
ទោះមានការអះអាងកន្លងមកក្តី ប៉ុន្តែកាលពីពេលថ្មីៗនេះ មហាជនបានចាប់អារម្មណ៍ជាខ្លាំងទៅលើរូបនាង ជាក្រោយពេលដែលតារាសម្ដែងល្បីឈ្មោះរូបនេះបានបង្ហាញរូបថតកៀកកើយស្និទ្ធស្នាលជាមួយបុរសម្នាក់ដែលមានរូបរាងស្រស់សង្ហា ថែមទាំងបានសរសេរពាក្យយ៉ាងខ្លីថា «My Love» ដែលមានន័យជាភាសាខ្មែរថា «ស្នេហាខ្ញុំ» នៅក្នុងគណនីហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យថាបុរសសង្ហារូបនោះអាចជាគូស្នេហ៍សំណព្វចិត្តរបស់នាងក៏ថាបាន ។
ទោះបីជាមានការសង្ស័យបែបនេះក្តី ប៉ុន្តែយ៉ាងណាយើងនៅមិនទាន់ដឹងច្បាស់ថាតើបុរសដែលតារាស្រីរូបនេះបានបង្ហោះរូបជាមួយ គឺជាគូស្នេហ៍របស់នាងពិត ឬ យ៉ាងណានោះទេ ៕