បែកសង្សារប្រុស ១ ឆ្នាំ អេននី ហ្សាម ងាកមកស្រឡាញ់ស្រីដូចគ្នា ឥលូវកំពុងផ្អែមល្ហែមខ្លាំង
កាលពីពេលថ្មីនេះផងដែរ មហាជនអ្នកគាំទ្របានដឹងមកហើយដែរ ពាក់ព័ន្ធនឹងរឿងរ៉ាវឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មថោន អេននី ហ្សាម ដែលបានបែកបាក់ជាមួយនឹងមិត្តប្រុសក្រោយពីទាក់ទងគ្នារយៈពេល ៤ ឆ្នាំ ។ លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ទៀតនោះ គឺមានប្រភពស្និទ្ធស្នាល អេននី ហ្សាម បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា ពេលនេះតារាចម្រៀងរូបនេះ លែងសោកសៅនឹងស្នេហាចាស់ទៀតហើយ តែនាងកំពុងមានសេចក្តីសុខជាមួយនឹងគូស្នេហ៍ថ្មី ដែលជាមនុស្សស្រីដូចគ្នាវិញ ។
ឆ្លើយតបនឹងប្រភពខាងលើ ម្ចាស់បទ «ពីឯកាទៅឯកាបំផុត» អេននី ហ្សាម បានឲ្យដឹងថា «នាងបានបែកបាក់មិត្តប្រុសជិតមួយឆ្នាំហើយ ហើយបច្ចុប្បន្ននាងពិតជាមានទំនាក់ទំនងស្នេហាថ្មីជាមួយនឹងមនុស្សស្រីដូចគ្នាមែន» ។
ទន្ទឹមនឹងគ្នានោះដែរ ក្រោយពីបើកចំហរពីទំនាក់ទំនងហើយនោះ បើក្រឡេកទៅមើលគណនី fb របស់ អេននី ហ្សាម ថ្មីៗនេះក៏តែងតែបង្ហោះពាក្យផ្អែមល្ហែមទៅកាន់គូស្នេហ៍ជាមនុស្សស្រី និង បង្ហោះរូបផ្អែមល្ហែមជាមួយគ្នាថែមទៀតផង ៕