មានកូនមួយពីរទៅហើយ តែតារាស្រី ២ ដួងជាបងប្អូនថ្លៃគ្នានេះ បង្អួតសម្រស់គួរឱ្យក្នាញ់
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញសម្រស់របស់តារាស្រីពីរដួងដែលជាបងប្អូនថ្លៃនឹងគ្នា បានបង្អួតសម្រស់ក្នុងអាងហែលទឹក មើលទៅពិតជាទាក់ទាញជាខ្លាំង បើទោះបីពួកគេទាំងពីរមានស្វាមី និង កូនទៅហើយក្តី ។
ក្រោយសម្រាលកូនដំបូងមិនប៉ុន្មានផង អេនជី ចាប់ផ្តើមងាកមកថែសម្រស់របស់នាង មើលទៅនៅតែខ្ញង់ដដែលស្ទើរមិនដឹងថានាងទើបសម្រាលកូននោះទេ ។ ថ្មីៗនេះ អេន ជី រួមនឹងបងថ្លៃរបស់នាងគឺអតីតតារាម៉ូដែល អ៊ឹម សុគន្ធា ដែលជាភរិយារបស់លោក គង់ រ៉ាយុទ្ធ ដែលពេលនេះជាអ្នកម្តាយរបស់កូនដល់ទៅពីរនាក់នោះបានប្រជែងសម្រស់ក្នុងក្នុងហាងហែលទឹកជាមួយស្ទីលថតរូបយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រសរសើរគ្រប់គ្នា។
ជាមួយនឹងការបង្ហាញរូបភាពទាំងនេះ អេនជី ក៏បានភ្ជាប់ជាមួយនូវសារដែលមានអត្ថន័យថា «និស័្សយឱ្យច្បាស់តែម្តង ដែលបានជួបបងថ្លៃចរិតដូចគ្នា ចិត្តដូចគ្នា និយាយត្រូវគ្នា ជួបគ្នាមិនចេះអស់រឿង និយាយមួយយប់ទល់ភ្លឺក៏មិនចេះធុញ» ។ ក្នុងនោះក៏មានការសរសើរថាពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ ដែលគ្រួសារត្រកូល គង់ បានភរិយាសុទ្ធតែជាតារាក្នុងសិល្បៈដែលមានសម្រស់ស្អាតហើយថែមទាំង ពូកែផ្នែករកស៊ីថែមទៀតដែលថ្មីៗនេះបងប្អូនថ្លៃស្រីទាំងបីដែលមានដូចជា អេនជី អ៊ឹម សុគន្ធា និង ផាន់ ម៉ូនីកា បានបើកជំនួញអចលនទ្រព្យរួមគ្នានៅខេត្តកោះកុងទៀតផង ៕
រូបថត ៖ ហ្វេសប៊ុក