សុខៗ រឿន ណាត បោះសម្ដីថា មិនគួរបណ្ដោយតបតតាមកំហឹង នាំឱ្យកើតវិប្បដិសារីទៅថ្ងៃមុខ
បវរកញ្ញាចក្រវាលឆ្នាំ ២០១៨ រឿន ណាត បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនៅសុខៗ នាងស្រាប់តែបង្ហោះសារបង្គប់អត្ថន័យប្លែកៗនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលើកឡើងទាក់ទងនឹងការមិនចេះគ្រប់គ្រងកំហឹងក្នុងចិត្តទេ អាចធ្វើឱ្យយើងស្ដាយក្រោយនៅថ្ងៃខាងមុខ ។
Miss Universe Cambodia ដ៏មានប្រជាប្រិយភាព រឿន ណាត បានបង្ហោះសារទាំងស្រុងដែលមានខ្លឹមសារដូចតទៅ «កាលៈទេសៈខ្លះដែលចិត្តយើងខឹង បើបណ្ដោយតបតទៅតាមតែកំហឹងនោះ វានាំឱ្យកើតវិប្បដិសារីទៅថ្ងៃខាងមុខទៀតពុំខាន។ យើងមានរឿងច្រើនណាស់ដែលត្រូវធ្វើ ប៉ុន្តែមិនមែនគ្រប់រឿងឡើយ។ រឿងខ្លះជារឿងនាំឱ្យខាតច្រើន គឺខាតទាំងពេលវេលា ខាតទាំងថាមពល ខាតទាំងសុខភាព ។ (មើលថែខ្លួនឱ្យល្អ រស់នៅជាមួយក្ដីស្រឡាញ់) ហើយធ្វើរឿងត្រឹមត្រូវដែលត្រូវធ្វើជាប្រចាំ ព្រោះបើទំនេរពេកចិត្តនេះច្បាស់ជារករឿងមិនសប្បាយចិត្តមកគិតទៀតពុំខានឡើយ» ។
នៅសុខៗ រឿន ណាត ស្រាប់តែទម្លាយពាក្យសម្ដីប្លែកៗទាំងនេះ ធ្វើឱ្យមហាជនងឿងឆ្ងល់មិនស្ទើរនោះទេ តែយ៉ាងណា នាងក៏មិនបានបញ្ជាក់ច្បាស់ៗថា ពាក្យដែលនាងនិយាយនោះ ចង់សំដៅដល់អ្នកណាដែរ តែនេះជាសារអប់រំមួយដ៏ល្អសម្រាប់រំងាប់ចិត្តឆែវឆាវកុំធ្វើអ្វីតាមកំហឹងមួយពេល ៕