ឆ្ងល់យូរហើយ តាមពិតតារាស្រីថៃល្បីៗ ដាក់របស់ទាំងនេះក្នុងកាបូបសោះ
ចំពោះប្រិយមិត្តដែលស្រឡាញ់ចូលចិត្តសិល្បករ-ការិនីថៃល្បីៗ ជឿថាច្បាស់ជាចង់ដឹងកាន់តែស៊ីជម្រៅពីរឿងរ៉ាវឯកជនផ្ទាល់ខ្លួនរបស់ idol ក្នុងចិត្តមិនខាន មិនថាទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ ឬរបស់របរប្រើប្រាស់នោះទេ ជាពិសេសសម្រាប់ប្រិយមិត្តដែលជាអ្នកគាំទ្រតារាស្រីល្បី ៣ ដួងខាងក្រោមនេះ ច្បាស់ជាចង់ដឹងថា តើពួកគេដាក់អ្វីខ្លះតាមកាបូបជាប្រចាំ? តស់តាមដានខាងក្រោម ៖
១- Mai Davika
នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន តារាស្រី Mai Davika បានរៀបរាប់ថា នៅក្នុងកាបូបរបស់នាងមានដូចជា ទូរស័ព្ទ , Power Bank , ម៉ាស់ , គ្រឿងក្រអូប , ក្រែម , កាតធនាគារ , កូនកន្សែង និង លុយជាដើម ។
២- Bella Ranee
តារាស្រីរូបស្រស់ Bella ប្រាប់ថា នាងតែងស្ពាយកាបូបធំមួយជាប់ខ្លួន ក្នុងនោះមានដាក់ កាមេរ៉ាថតកុន ៣ ដែលមួយក្នុងចំណោមនោះ ជាកាដូដែល Weir សង្សារសំណព្វចិត្តនាងឱ្យ ហើយក្រៅពីនោះក៏មានដូចជា ទូរស័ព្ទ , វែនតាការពារពន្លឺថ្ងៃ , ឡេការពារស្បែក និង របស់ច្រើនទៀត ។
៣- Min Pechaya
តារាស្រីរូបនេះមានកាបូបដល់ទៅ ៣ តាមខ្លួនឯណោះ ដែលកាបូបមួយដាក់ វែនតាការពារពន្លឺថ្ងៃ កាបូបលុយ និង កូនកន្សែង ។ ចំណែកកាបូបមួយទៀតដាក់ ដបទឹកធំមួយ ប្រដាប់ប្រដារលេងរបស់ឆ្កែសំណព្វចិត្តនាង ផ្លែឈើ ទឹកដោះគោ បាយដំណើប ហើយនាងក៏នៅមានកាបូបមួយផ្សេងទៀតផងដែរ ៕