កុំឱ្យមហាជនរិះគន់ទាន់ គង់ ចាន់ស្រីមុំ ស្លៀកមួយឈុតនេះរួចសួរថា ដូចប៉ុន្មានភាគរយ?
ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ពិសេសអ្នកនិយមតាមដានជីវិតឯកជន និង ការស្លៀកពាក់របស់អ្នកសិល្បៈ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទ តារាសម្ដែង គង់ ចាន់ស្រីមុំ Copy ការស្លៀកពាក់ដូច ឬស្រដៀងនឹងតារាថៃ ។
ជាការពិត កាលពីថ្ងៃទី ១៤ កុម្ភៈ ២០២១ កន្លងទៅថ្មីៗនេះ គង់ ចាន់ស្រីមុំ បានចេញមុខបកស្រាយច្បាស់ៗតាមរយៈវីដេអូឡាយមួយបន្ទាប់ពីផ្ទុះការរិះគន់ពីសំណាក់មហាជនថា នាង Copy ស្ទីលនៃការតែងខ្លួនពីតារាថៃ ដោយក្នុងនោះនាងបានស្នើសុំឱ្យអ្នកដែលរិះគន់នាង បែងចែកឱ្យដាច់រវាងពាក្យថា Copy និង ការស្រឡាញ់ ឬ ការដើរឱ្យទាន់សម័យកាល ព្រោះថាក្នុងនាមនាងជាអ្នកសិល្បៈមួយរូប ការផ្សព្វផ្សាយសម្លៀកបំពាក់គឺជាតួនាទីរបស់នាង ។
តែយ៉ាងណា ដោយសាររឿងរ៉ាវមួយនេះនៅតែជាប្រធានបទក្ដៅសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គម ស្រាប់តែនៅថ្ងៃទី ១៨ កុម្ភៈ នេះ តារាសម្ដែង គង់ ចាន់ស្រីមុំ បានបង្ហោះសារថ្មីមួយទៀត ខណៈនាងស្លៀករ៉ូបរាត្រីសមោលស ទៅចូលរួមកម្មវិធីមួយកាលពីថ្មីៗនេះ ដោយដាក់ Caption សួរត្រង់ៗទៅមហាជនថា «topic នៅក្តៅៗ លើកនេះ director សុំកុម៉្មង់បែប copy ខ្លាំងៗ ដូចប៉ុន្មាន%ចា៎ ម៉េចដែលអ្នកទាំងអស់គ្នាដូចអត់? អរគុណ Bopha Fashion Designsign កុម្ម៉ង់តែ 2ថ្ងៃដូចញ៉ាក់ ហើយជាពិសេសអរគុណក្រុមការងារដែលបានធ្វើម៉ូតសក់ និងផាត់មុខមិនចាញ់ម្ចាស់ដើម Make Up ចល័ត ke Up ចល័ត បែងចែកឱ្យច្បាស់រវាងពាក្យថា
1: copy
2: ការផ្សាយពាណិជកម្ម ( brand promoter ) និងដើរទាន់សម័យកាល កុំភ្លេចដាក់ពន្ទុឱ្យផងណា» ៕