សុផា លីនដា សប្បាយចិត្តជិតឃើញមុខកូនដំបូង អត់ខ្វល់បង្ហោះរូបពពោះសិចស៊ីរាល់ថ្ងៃ
ខណៈត្រៀមសម្រាលកូនដំបូងនៅក្នុងកំឡុងពេលឆាប់ៗខាងមុខនេះ តារាសម្តែង និង ម៉ូដែលរូបស្រស់ សុផា លីនដា បានបង្ហាញរូបភាពជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម ។ អ្វីដែលកត់សម្គាល់រូបភាពរបស់តារាសម្តែងរូបនេះ ហាក់មានភាពសិចស៊ីគួរសម ដោយនាងសម្ញែងដើមទ្រូង និង ក្បាលពោះខ្ទាតធំជិតគ្រប់ខែទៅហើយ ។
ជាមួយនឹងរូបភាពទាំងនេះរបស់ សុផា លីនដា ហាក់មិនសូវទទួលបានការពេញចិត្តប៉ុន្មានឡើយ ដោយអ្នកគាំទ្រខ្លះលើកឡើងថាសិចស៊ីជ្រុលពេលមើលទៅមិនស័ក្តិសមនោះទេ ប៉ុន្តែហាក់មិនខ្វល់ខ្វាយពីការរិះគន់អ្វីឡើយ តារាសម្តែងរូបនេះបន្តបង្ហាញរូបភាពថ្មីៗជាបន្តបន្ទាប់ខណៈកូនស្រីរបស់នាង Selina ត្រៀមនឹងសម្រាលនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ក្នុងនាមជាអ្នកម្តាយថ្មីថ្មោង សុផា លីនដា បានបង្ហាញអារម្មណ៍រំភើបខ្លាំងក្រោយពីជិតបានឃើញមុខកូនស្រីរបស់ខ្លួន ។
បើគិតមកដល់ពេលនេះ សុផា លីនដា ទើបភ្ជាប់ពាក្យបានប្រមាណជា ៦ ខែប៉ុណ្ណោះជាមួយលោក កាំង ប៊ុណ្ណា ជាអណិកជនរស់នៅសហរដ្ឋអាមេរិក ។ គ្រាន់តែស្វែងយល់ចិត្តថ្លើមគ្នាភ្លាមអ្នកទាំងពីរបានសម្រេចចិត្តបោះទុនបង្កើតជំនួញរួមគ្នា និង បណ្តើរគ្នាភ្ជាប់ពាក្យកាលពីអំឡុងដើមខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ដោយមានការចូលរួមសាទរពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈជាច្រើន ៕