ប្រធានសមាគមន៍សិល្បករខ្មែរ ប្រកាសរឿងនេះ ក្រោយអ្នកក្នុងចង្កោមសិល្បៈមួយចំនួនឆ្លងកូវីដ-១៩
បើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងតាមរយៈសារពិសេសមួយនៅយប់ថ្ងៃទី ៨ ខែមីនា កន្លងទៅនេះ បានឱ្យដឹង មានករណីឆ្លងវីរុសកូវីដ-១៩ ដល់មន្រ្តីនរគបាល មន្រ្តីរាជការ និង មានអ្នកសិល្បៈជាច្រើននាក់ទៀតផងដែលជាប់ពាក់ព័ន្ធ ធ្វើឱ្យមហាជនផ្ទុះការព្រួយបារម្ភយ៉ាងខ្លាំង ។
ខណៈព័ត៌មាននេះ បានផ្ទុះការចែករំលែកតៗគ្នាពេញបណ្ដាញសង្គម ក៏ដូចជាមានសិល្បករ-ការិនីមួយចំនួនបានឆ្លងកូវីដ-១៩ ហើយនោះ អ្នកនាង ចន ចន្ទលក្ខិណា ប្រធានសមាគន៍សិល្បករខ្មែរ ក៏បានចេញមុខប្រកាសទាំងយប់ថា «បងប្អូនសូមកុំតក់ស្លុត ត្រូវពង្រឹងស្មារតី ហើយពង្រឹងការពារថែររក្សាសុខភាពឱ្យបានហ្មត់ចត់ជាទីបំផុត» ។
លើសពីនោះ មកដល់ព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ ប្រធានសមាគមន៍សិល្បករខ្មែរខាងលើនេះ ក៏បានប្រកាសសេចក្តីជូនដំណឹងបន្ទាន់មួយដល់សិល្បករសិល្បការិនីគ្រប់រូបដែលមានបំណងចង់ចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ថា «សេចក្តីប្រកាសជូនសិល្បករ សិល្បការនី បញ្ជាក់ (សម្រាប់តែអ្នកសិល្បៈ) សិល្បករសិល្បការិនីដែលចង់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមរយៈសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» ៕