ឱក សុគន្ធកញ្ញា ចេញមុខបញ្ជាក់ពីស្ថានភាពខ្លួន ក្រោយផ្ទុះក្តីបារម្ភពីមហាជន
ថ្មីៗនេះ ក្រោយពីពិធីការិនីរបស់ស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង កែវ ចាន់និមល ត្រូវបានរកឃើញឆ្លងកូវីដ-១៩ ទាំងគ្រួសារកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ មហាជនអ្នកគាំទ្រជាច្រើនក៏បានព្រួយបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់តារាផ្សេងទៀត ដែលមានដូចជាអ្នកនាង សុគន្ធ និសា និង អ្នកនាង ឱក សុគន្ធកញ្ញា ជាដើម ។
យ៉ាងណាមិញ នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ ក្រោយពីក្រោយឮដំណឹងថាខ្លួនអាចជាប់ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ និង មានការព្រួយបារម្ភពីអ្នកគាំទ្រខ្លាំង តារាចម្រៀងជួរមុខ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារបញ្ជាក់ពីសុខទុក្ខរបស់នាងនាពេលនេះថា «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា! នាងខ្ញុំ ឱក សុគន្ធកញ្ញា អគុណខ្លាំងណាស់សម្រាប់ការយកចិត្តទុកដាក់ព្រួយបារម្ភសួរសុខទុក្ខពីនាងខ្ញុំ ។ នាងខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះនាងខ្ញុំមិនទាន់មានអាការក្ដៅខ្លួន ផ្ដាសាយ ណាមួយគួរឲ្យសង្ស័យនៅឡើយទេ! ប៉ុន្តែនាងខ្ញុំក៏កំពុងបន្តតាមដានសុខភាពខ្លួនឯងជាប្រចាំដូចគ្នា! ជាថ្មីម្ដងទៀត នាងខ្ញុំសូមអរគុណសម្រាប់ការស្រឡាញ់ និង ការព្រួយបារម្ភរបស់បងប្អូនទាំងអស់គ្នាដែលបានផ្ញើសារមកសួរសុខទុក្ខជាច្រើន ដោយនាងខ្ញុំមិនបានឆ្លើយតបបានទាំងអស់គ្នា ។ សូមអរគុណ» ៕