ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត តេស្តកូវីដ-១៩ លើកទី ១ បានលទ្ធផលបែបនេះ
កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀង ទេព បូព្រឹក្ស និង គូស្នេហ៍ គឺលោក ងួន ចាន់ដេវីត ក៏បានទៅចូលរួមធ្វើតេស្តរកកូវីដ-១៩ ផងដែរ បន្ទាប់ពីអ្នកទាំង ២ ធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកជំងឺកូវីដ-១៩ គឺអ្នកដឹកនាំសម្តែង ទីតូ ។
យ៉ាងណាមិញ ក្រោយពីការធ្វើតេស្តលើកទី ១ នោះ ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការធូរចិត្តបន្តិចក៏ព្រោះតែលទ្ធផលរបស់អ្នកទាំងពីរគឺ អវិជ្ជមាន ។
តែក្នុងនោះ តារាចម្រៀងពីររូបនេះ បានឲ្យដឹងថា ខ្លួននឹងធ្វើតាមការណែនាំរបស់គ្រូពេទ្យ ដោយបន្តធ្វើចត្តាឡីស័ក្តរយៈពេល ១៤ ថ្ងៃដោយខ្លួនឯង និង រង់ចាំធ្វើតេស្តជាលើកទី ២ ៕