ឌីជេ ណាណា ដាក់ប៉ុន្មានម៉ាត់នេះពេញចិត្តស្តូក បន្ទាប់ពីស្តី្របំបៅដោះកូនត្រូវមេហៅធ្វើកិច្ចសន្យា (វីដេអូ)
កាលពីពេលថ្មីៗ នៅលើបណ្ដាញសង្គមកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីឃើញរូបភាពស្រ្តី មានកាតព្វកិច្ចប៉ូលិសចរាចរ ក្នុងខេត្តស្ទឹងត្រែង ដោយខណៈកំពុងបំពេញតួនាទីស្រ្ដីខាងលើបានបំបៅដោះកូនផងដែរ ។ ក្រោយមកទៀតស្ត្រីរូបនោះក៏បានយករូបភាពដែលបំបៅដោះកូននោះទៅបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរសារថា «ព្រោះតែពាក្យថាម្ដាយមិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូនភ្លេចអស់ភាពអៀនខ្មាស នេះហើយជីវិតពិត»។
យ៉ាងណាមិញ បន្ទាប់ពីរូបភាពនោះបានបង្ហោះឡើងក្នុងនោះគេកត់សម្គាល់ឃើញថាមានមហាជនអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនមានការខមមិនស្ងើចសរសើរចំពោះស្រ្តីរូបនោះ ដែលមានភាពទំនួលខុសត្រូវចំពោះកូន ស័ក្តិសមជាម្ដាយល្អ ទោះបីជាកំពុងបំពេញភារកិច្ចក៏ដោយ ។
ដោយឡែក ទន្ទឹមនឹងការស្ញើចសរសើរនោះពេញបណ្ដាញសង្គមនោះ គេក៏ឃើញស្រ្តីខាងលើត្រូវបានមេអង្គភាពឱ្យសរសេរសារចេញមុខអភ័យទោស ព្រមទាំងធ្វើកិច្ចសន្យា ដោយហេតុថារូបភាពដែលបង្ហោះនោះអ្វើឱ្យប៉ះពាស់ដល់តម្លៃស្ត្រីខ្មែរ ។
ជុំវិញបញ្ហាខាងលើ បានធ្វើឱ្យមហាជនសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះភាពខាងលើដែលបានហៅស្ត្រីរូបនោះទៅធ្វើកិច្ចសន្យាទទួលខុសត្រូវ ព្រោះមហាជនយល់ថាគ្មានអ្វីដែលមិនស័ក្តិសមនោះទេពាក្យថាម្ដាយគ្រាន់បំបៅដោះកូននោះ ហើយជាគំល្អទេតើ វាពុំអាចឈានទៅដល់ការប៉ះពាល់ដល់តម្លៃស្ត្រីអ្វីឡើយ មិនគួរណាធ្វើបែបនោះចំពោះគាត់ទេ ។
មិនត្រឹមតែមហាជនទេដែលសម្ដែងការមិនពេញចិត្តនៅទង្វើនោះ សូម្បីតែឌីជេ ណាណា ដែលជាអ្នកពិធីករ និង អ្នកប្រឹក្សាល្បីក្នុងបណ្ដាញសង្គមក៏បានចេញមកមានមតិដែរ ដោយនៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ បាននិយាយថា ការបំបៅដោះកូនគឺជាកាតព្វកិច្ចរបស់ម្ដាយគ្រប់រូបគួរតែធ្វើ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មនុស្សគ្រប់គ្នាសុទ្ធតែរស់ដោយសារទឹកដោះម្ដាយ ដូចនេះហើយមិនគួរត្រូវប្រកាន់ថាទាល់តែដោះឯកសណ្ឋានការងារចេញ ទើបឱ្យកូនបៅទេ ហើយវាក៏ជារឿងមួយដែលមិនប៉ះពាល់ដល់ប្រពៃណី វប្បធម៌ តម្លៃស្រីខ្មែរនោះដែរ គ្រប់គ្នាគួរតែលើកទឹកចិត្តគាត់ សរសើរគាត់ មិនមែនប្រកាន់ទោសគ្រាន់តែរឿងបំបៅដោះកូនឡើយ ។ ដូចគ្នានោះ ឌីជេណាណា ក៏ស្នើឱ្យគ្រប់គ្នាគួរតែយល់ពីអ្វីទៅពាក្យថាម្ដាយ ត្រូវចេះយោគយល់គ្នា ព្រោះម្តាយអាចធ្វើអ្វីៗសម្រាប់កូន មិនថាកាលៈទេសៈណានោះទេ ៕