មិញៗនេះ វី ឌីណេត ប្រកាសលទ្ធផល គឺនាងឆ្លងកូវីដ-១៩
ក្រោយពីតារាចម្រៀង ណុប បាយ៉ារិទ្ធ និង ពិធីការិនី កែវ ចាន់និមល បានធ្វើតេស្តរកឃើញឆ្លងកូវីដ-១៩ កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនោះ តារាចម្រៀង និង ក្រុមការងាររបស់ក្រុមហ៊ុនហង្សមាស ក៏បាននាំគ្នាធ្វើតេស្តជាបន្តបន្ទាប់ ក្នុងនេះក៏មាន វី ឌីណែត ដែរ ។
យ៉ាងណាមិញ ពេលនេះលទ្ធផលបានចេញហើយ ដោយនៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ វី ឌីណែត បញ្ជាក់ថានាងបានឆ្លងកូវីដ-១៩ ហើយ ។ ក្រោយពីទទួលបានលទ្ធផលវិជ្ជមាននេះដែរ វី ឌីណែត បានបង្ហោះសារថា «មុននេះនាងខ្ញុំបានទទួលលិទ្ធផលហើយ គឺនាងខ្ញុំបានវិជ្ជមានកូវីដ-១៩ ហេីយ អ៊ីចឹងនាងខ្ញុំសូមសំណូមពរដល់បងប្អូនទាំងឡាយណាដែលបានប៉ះពាល់នាងខ្ញុំ សូមមេត្តាទៅធ្វើតេស្តរកមេរោគកូវីដទាំងអស់គ្នា ។ សូមអធ្យាស្រ័យផងបងប្អូន» ៕