លី ច័ន្ទសីហា មេម៉ាយវ័យក្មេង រឹងមាំ រស់នៅជាមួយកូនស្រី ចាយជីវិតហ៊ឺហា ឡើងអភិជន
រហូតមកដល់ពេលនេះ លី ច័ន្ទសីហា នៅបន្តស្ពាយងារជាអ្នកមេម៉ាយរូបស្រស់រស់នៅជាមួយកូនស្រីជាទីស្រឡាញ់យ៉ាងមានក្តីសុខមិនខ្វល់ពីការជ្រើសយកអ្នកថ្មីមកស្អំបេះដូងឡើយ ខណៈពេលដែលអតីតស្វាមីរបស់នាងក៏មានភរិយា និង កូនដល់ទៅពីរនាក់ហើយនោះ ។
មានឈ្មោះជាអ្នកម្តាយក៏ពិតមែនតែ លី ច័ន្ទសីហា នៅតែរក្សាបាននូវសម្រស់យ៉ាងស្រស់ស្អាតមិនចាញ់តារាក្មេងៗប៉ុន្មានឡើយ ។ ភាគច្រើននាងចំណាយពេលជាមួយកូនស្រីដែលគេតែងតែឃើញនាង និងកូនស្រីបណ្តើរគ្នាទៅញ៉ាំអាហារ ឬដើរលំហែនៅតាមកន្លែងនានាដែលធ្វើឱ្យមានការសរសើរថាពិតជាអ្នកម្តាយ រឹងមាំដែលបំពេញតួនាទីជាឪពុកផង និងជាម្តាយផងយ៉ាងល្អ ។ អ្វីដែលកត់សម្គាល់រហូតមកដល់ពេលនេះ លី ច័ន្ទសីហា ហាក់មិនខ្វល់ខ្វាយនៅក្នុងការជ្រើសរើសដៃគូថ្មីសម្រាប់ខ្លួនម្តងទៀតឡើយ ។
គេចាំបានថាកន្លងមក លី ច័ន្ទសីហា ធ្លាប់លើកឡើងថាបំណងរបស់នាងតែងគិតថាចង់បានកូនដោយមិនចង់មានស្វាមី ហើយពេលនេះវាហាក់ដូចជាសមទៅនឹងអ្វីដែលនាងធ្លាប់គិតកន្លងមក ម្យ៉ាងសព្វថ្ងៃនាងក៏កំពុងរស់នៅយ៉ាងរីករាយជាមួយកូនស្រីដែលគួរឱ្យស្រឡាញ់គ្រប់គ្រាន់ណាស់ទៅហើយ បើទោះបីមិនបានវិលមកសម្តែងរឿងជាប់លាប់ដូចមុនក៏ពិតមែនតែ លី ច័ន្ទសីហា នៅតែលេចមុខមួយដងមួយកាលនៅក្នុងការថតស្ប៉តពាណិជ្ជកម្មនានា ៕