ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយ កាលពីកន្លងទៅ តារាកំប្លែង ស្រីអ៊ីត ប្រចាំស្ថានីយទូរទស្សន៍ CTN ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងព្រឹត្តការណ៍ សហគមន៍ ២០ កុម្ភៈ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារក្រេតឌូក ។
ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១នេះ តាមរយៈគណនីផ្ទាល់ខ្លួនរបស់ ស្រីអ៊ីត បានបង្ហោះសារឱ្យដឹងថា អ្នកនាង សេន ចិន្ដា ហៅស្រីអ៊ីត បានជាសះស្បើយហើយ ឥលូវរូបនាង បានមកដល់ផ្ទះវិញហើយ ក្រោយពីសម្រាកព្យាបាលអស់រយៈពេល ២២ ថ្ងៃនៅ អ៊ីនធើខន់ចាស់ជិតផ្សារដើមគ ។
តារាកំប្លែង ខាងលើបានបន្តទៀតថា ទោះបីជាបានជាសះស្បើយជំងឺកូវីដ-១៩ ក៏ពិតមែន តែរូបនាងនៅតែបន្ដការតាមដានសុខភាពខ្លួនឯង នៅក្នុងរយៈពេល ១៤ ថ្ងៃទៀត ៕
ខាងក្រោមនេះជាសារទាំងស្រុងរបស់នាង ៖
«ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ពេលនេះនាងខ្ញុំ សេន ចិន្ដា ហៅ ស្រីអុិត បានជាសះស្បើយហើយ អីឡូវនាងខ្ញុំបានមកដល់ផ្ទះវិញហើយ ក្រោយពីសំរាកព្យាបាលអស់រយះពេល22ថ្ងៃនៅ អ៊ីនធើខន់ ចាស់ជិតផ្សារដើមគ ហើយនាងខ្ញុំនឹងបន្ដការតាមដានសុខភាពខ្លួនឯងនៅក្នុងរយះពេល14ថ្ងៃទៀត ហើយនាងខ្ញុំក៏សូមអរគុណទៅដល់ចំពោះសម្ដេចពុក សម្ដេចម៉ែ នឹងឯកឧត្តម ហ៊ុន ម៉ាណែត នឹងលោកជំទាវ ដែលលោកតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងចំពោះពួកខ្ញុំទាំងគ្នា លោក លះបង់ កំម្លាំងកាយ កំម្លាំងចិត្ត ហើយក៏សូមអរគុណទៅដល់លោកគ្រូពេទ្យ នឹងអ្នកគ្រូពេទ្យ ទាំងអស់គ្នាដែលគាត់តែងតែខំប្រឹងប្រែងគ្រប់បែបយ៉ាងមិនថាយប់រឺក៏ថ្ងៃ ដើមអោយពួកខ្ញុំឆាប់បានជាសះស្បើយ ពីជំងឺ នាងខ្ញុំពិតជាអរគុណ នៅទឹកចិត្តមួយនេះខ្លាំងណាស់ ជាងចុងក្រោយសូមបងប្អូនប្រុងប្រយ័ត្នអោយបានខ្ពស់ ៣កុំ ៣ការពារ បើគ្មានការចំាបាច់កុំចេញក្រៅ សូមអរគុណសូមជូនពរ ពុកម៉ែបងប្អូនទាំងអស់គ្នា ជួបតែសេចក្ដីសុខ គ្រប់ក្រុមគ្រួសារ » ។