លទ្ធផលតេស្តអវិជ្ជមានភ្លាម ឱក សុគន្ធកញ្ញា ដឹកដៃស្វាមីធ្វើរឿងនេះមិនបង្អង់
ក្រោយពីលទ្ធផលតេស្តសំណាកអវិជ្ជមានជាច្រើនដង ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែមានទំនុកចិត្ត ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍តារាចម្រៀងរូបនេះបានដឹកដៃស្វាមីធ្វើរឿងមួយនេះភ្លាមៗមិនបង្អង់យូរឡើយ ។
ចាត់ទុកថាសំណាងខ្ពស់មិនធម្មតា ព្រោះកន្លងមក ឱក សុគន្ធកញ្ញា ក៏ប្រហោងពោះមិនតិចដែរខណៈដែលមិត្តរួមទ្រនំមិនតិចជាង ១០ នាក់បានឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ តែដោយឡែកនាង និង ស្វាមីលោក អ៊ឹង សុខលី បានទទួលលទ្ធផលគាប់ប្រសើរ ដែលធ្វើឱ្យអ្នកទាំងពីរមានការរំភើបចិត្តជាខ្លាំង ហើយអ្នកគាំទ្រជាច្រើនក៏រំភើបជំនួសនាងផងដែរ ។ គ្រាន់តែបញ្ចប់ការធ្វើចត្តាឡីស័កភ្លាម ឱក សុគន្ធកញ្ញា និង ស្វាមី បានបណ្តើរគ្នាទៅចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកដំបូងនៅថ្ងៃទី ០៨ នេះតែម្តង ។
បើទោះក្នុងរយៈពេលនេះ ឱក សុគន្ធកញ្ញា មិនសូវមានសកម្មភាពក៏ពិតមែន តែនាងតែងតែបង្ហាញរូបភាពថ្មីៗរួមជាមួយនឹងស្ទីលតែងខ្លួនប្លែកៗដល់អ្នកគាំទ្ររបស់ខ្លួន ។ អ្វីដែលកត់សម្គាល់ចុងក្រោយនេះ ឱក សុគន្ធកញ្ញា បានព្យាយាមហាត់ប្រាណសម្រករាង ព្រោះចុងក្រោយនេះនាងមានរូបរាងឡើងគីឡូជាងមុនក្រោយពីសំងំនៅផ្ទះមួយរយៈមក ៕